នេះជាទង់ជាតិថ្មី របស់ នូវែលសេឡង់ ក្រោយការ បោះឆ្នោតស្រង់មតិ

ស៊ីដនី៖ ក្នុងចំណោម គំរូទង់ជាតិ ចំនួន ៥ ដែលត្រូវបានដាក់ឲ្យ បោះឆ្នោតជុំចុងក្រោយ កាលពីចុងសប្តាហ៍ មុននេះ លទ្ធផលសម្រេច បានចេញមកហើយ ដោយទង់ជាតិដែលទទួល បានការគាំទ្រ ច្រើនជាងគេ បានទៅលើ ទង់ដែលមានរូប ផ្កាយក្រហមបួន  អមនឹង ស្លឹកឈើពណ៌ប្រាក់ និង ផ្នែកជាយ ដែលមានពណ៌ខ្មៅ និង ខៀវដូច ខាងក្រោមនេះ។

តាមពិតការផ្លាស់ប្តូរទង់ជាតិថ្មីនេះ ដោយសារតែរដ្ឋាភិបាល និង ប្រជាជន នូវែលសេឡង់ យល់ឃើញដូចគ្នាថា ប្រទេសរបស់ខ្លួន ជាដែនដីកោះ ដែលមានឯករាជ្យភាព និង បូរណភាព ទឹកដីពេញលេញ ដូច្នេះ មិនគួរនៅបន្ត ប្រើប្រាស់ ទង់ជាតិចាស់ ដែលនៅសេសសល់ ពីអាណានិគម របស់អង់គ្លេស នោះឡើយ។

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ មានទីតាំងស្ថិតនៅ មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូង ឈាងខាងលិច ដោយមានកោះពីរធំៗ។ ប្រទេសនេះ បានទទួលឯករាជ្យ ពីអាណានិគម អង់គ្លេស កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៨៥៦ ដោយមានវ៉ាលីងតោន ជារដ្ឋធានី ព្រមទាំង ប្រជាជនបច្ចុប្បន្ន មានតែជាង ៤,៥ លាននាក់ប៉ុណ្ណោះ៕

នេះជាទង់ជាតិថ្មី របស់ នូវែលសេឡង់ ក្រោយការ បោះឆ្នោតស្រង់មតិ

ទង់ជាតិចាស់

នេះជាទង់ជាតិថ្មី របស់ នូវែលសេឡង់ ក្រោយការ បោះឆ្នោតស្រង់មតិ

ទង់ជាតិថ្មី