រកឃើញ​សត្វ salamander យក្ស​មួយ​ក្បាល​ដែល​ស្ទើរតែ​ផុត​ពូជ​នៅលើ​ផែនដី ​(​មាន​វីដេអូ​)

​កាលពីពេល​ថ្មីៗ​នេះ​មាន​សត្វ salamander ដ៏​កម្រ​មួយ​ក្បាល​បានបង្ហាញ​ខ្លួន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ពិភព Internet ដោយសារតែ​វា​មាន​មាឌធំ​ហួស​ពីអ្វី​ដែល​ក្រុម​អ្នកជំនាញ​បានគិត​ទុក ដែល​អាចនិយាយបាន​ស​ត្វ salamander មួយ​ក្បាល​នេះ​គឺជា​ពូជ salamander យក្ស​ដែល​ស្ទើ​តែ​ផុត​ពូជ​ពី​ផែនដី​នេះហើយ ។

រកឃើញ​សត្វ salamander យក្ស​មួយ​ក្បាល​ដែល​ស្ទើរតែ​ផុត​ពូជ​នៅលើ​ផែនដី ​(​មាន​វីដេអូ​)

salamander មួយ​ក្បាល​នេះដែរ​បាន​រកឃើញ​នៅក្នុង​ល្អាង​ភ្នំ​ដាច់ស្រយាល​មួយកន្លែង​ក្នុង​ទឹកដី​ទីក្រុង​ឆុង​ឈី​ង​(Chongqing) ភាគ​នារ​តី​ប្រទេស​ចិន បើតាម​អ្នកជំនាញ​បាន​អះអាងថា​សត្វ​ដ៏​កម្រ​មួយ​នេះ​មាន​អាយុកាល ២០០ ឆ្នាំ​មកហើយ ។

រកឃើញ​សត្វ salamander យក្ស​មួយ​ក្បាល​ដែល​ស្ទើរតែ​ផុត​ពូជ​នៅលើ​ផែនដី ​(​មាន​វីដេអូ​)

យោងតាម​ព័ត៌មាន​ពី​គេហទំព័រ People’s Daily Online ដែល​បាន​ចុះផ្សាយ​កាលពីពេល​ថ្មី​នេះ​បាន​ឲ្យ​ដឹងថា salamander ដ៏​កម្រ​មួយ​ក្បាល​នេះ​មាន​ប្រវែង ១.២ ម៉ែត្រ ទំហំ​ប្រហែល ១៧.៨ សង់ទីម៉ែត្រ និង មាន​ទម្ងន់​ប្រហែល ៥១ គីឡូក្រាម ។ បើតាម​តួលេខ​ជាក់ស្តែង​នៃ​ទំហំ​របស់​សត្វ salamander មួយ​ក្បាល​នេះ​អ្នកជំនាញ​បាន​ចាត់​ចូល​ជា​ពូជ​សត្វ salamander យក្ស ព្រោះ​ជាធម្មតា​ពពួកសត្វ​ខាងលើនេះ​មាន​លក្ខណៈ ក៏ដូចជា​ទំហំ​តូច​ស្រដៀង​គ្នា​ទៅនឹង​សត្វ​ជីងចក់​យ៉ាងដូច​ច្នេះ​ដែរ ។

រកឃើញ​សត្វ salamander យក្ស​មួយ​ក្បាល​ដែល​ស្ទើរតែ​ផុត​ពូជ​នៅលើ​ផែនដី ​(​មាន​វីដេអូ​)

គួររំឭកថា សមាគម​សត្វ​វិជ្ជា​នៅក្នុង​ទីក្រុង​ឡុង​ដ្រ៍ ធ្លាប់បាន​រកឃើញ​សត្វ salamander យក្ស​មួយ​ក្បាល​នៅក្នុង​ប្រទេស​ចិន​ដូចគ្នា​ដែរ​កាលពី​ឆ្នាំ ១៩៨៣ ហើយ​បាន​ចាត់​ចូលទៅក្នុង​ពពួកសត្វ salamander ដែល​ធំជាងគេ​ក្នុង​ពិភពលោក​ដោយ​វា​មាន​ទៅ​ហំ ១.៨ ម៉ែត្រ និង ទម្ងន់ ៧០ គីឡូក្រាម ។

រកឃើញ​សត្វ salamander យក្ស​មួយ​ក្បាល​ដែល​ស្ទើរតែ​ផុត​ពូជ​នៅលើ​ផែនដី ​(​មាន​វីដេអូ​)

ក្រុម​អ្នកជំនាញ​បានលើកឡើង​ទៀតថា​ពូជ​សត្វ salamander នេះ​បានចាប់កំណើត​នៅលើ​ផែនដី​យូរយារ​ណាស់​មកហើយ​គឺ​តាំងពី ១៧០ លាន​ឆ្នាំមុន​មក​ម្លេ​៉ះ​ដែល​អាចនិយាយបាន​ថាព​ពួក​សត្វ​នេះ​ជា​សត្វ​រួម​ជំនាន់​ជាមួយនឹង​ពពួក​ដាយ​ណូ​ស័​រ ៕ កុសល​
​    រកឃើញ​សត្វ salamander យក្ស​មួយ​ក្បាល​ដែល​ស្ទើរតែ​ផុត​ពូជ​នៅលើ​ផែនដី ​(​មាន​វីដេអូ​)