ត្រីចាប់ផ្តើមត្រូវ ច្រើនជាងឆ្នាំមុន ពលរដ្ឋអាចរកទិញយក ធ្វើប្រហុកផ្អក បានហើយ

ភ្នំពេញ៖ មន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ត្រីប្រហុកផ្ទកចាប់ផ្តើម ត្រូវហើយចាប់ ពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៥ ហើយត្រីឆ្នាំនេះ អាចមានច្រើនជាងឆ្នាំមុន ព្រោះថាគ្រាន់តែនៅដើមដៃផង មានដាយ មួយចំនួន (កាត់ខាងលើ)លើកម្តងបានត្រី រហូតដល់ទៅ៨០០ទៅ១តោនក្នុង១ម៉ោង ។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ និងជាអ្នកនាំពាក្យ ក្រសួង កសិកម្មបានបង្ហោះក្នុងហ្វេសបុកផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះត្រីចាប់ផ្តើមត្រូវហើយ ហើយច្រើនទៀតផង រីឯតម្លៃ ត្រឹម៨០០រៀលក្នុងមួយគីឡូ ប្រជាពលរដ្ឋអាចរកទិញបាននៅភូមិតាពៅឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល ឬទីតាំងដែលនៅជិតតំបន់លោកអ្នករស់នៅ។ បើត្រីនៅបន្តត្រូវដូចនេះទៀត ត្រីប្រហុកនិងមានច្រើនជាងឆ្នាំមុនៗ ហើយតម្លៃនឹងចុះថោកផងដែរ។

តាមការប៉ាន់ស្មានត្រីប្រហុក អាចត្រូវច្រើនចាប់ពីថ្ងៃ៧កើតខែមិគសិរនេះតទៅ ប៉ុន្តែត្រីឆ្នាំនេះមិនសូវធំធាត់ដូច ឆ្នាំមុនៗទេ ដោយសារកម្រិតទឹកទន្លេទាបហើយថាផលត្រីកើនឡើង ឬថយចុះកម្រិតណានោះ គេនៅមិនអាច សន្និដ្ឋានបានខណៈត្រីចាប់ផ្ដើមត្រូវជាបណ្ដើរៗហើយ។

បើទោះជាមានការអះអាងពីមន្រ្តីជំនាញបែបនេះក៏ដោយមន្ត្រី អង្គការហ្វេក (Fact) ប្រចាំតំបន់ បឹងទន្លេសាបរក ឃើញថា ប្រជានេសាទដែលធ្លាប់តែចាប់ត្រីបានចន្លោះពី១៥ទៅ២០គីឡូក្រាមក្នុងមួយថ្ងៃ តែឆ្នាំនេះចាប់ បានចន្លោះពី៥ទៅ៨គីឡូក្រាមប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលនៃថ្ងៃត្រីត្រូវដូចគ្នានោះ។

អ្នកស្រី នូ សារឹម បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែធ្នូថា នៅក្នុងរបាយការណ៍ ដែលបានសម្ភាសអាជ្ញាធរ និងពីគ្រប់ ភាគី ពាក់ព័ន្ធបង្ហាញថាទិន្នផលត្រីឆ្នាំនេះថយចុះ។ ប្រជានេសាទកំពុងត្អូញត្អែរ ពីបញ្ហាខ្សត់ត្រី ខណៈការកាប់ បំផ្លាញព្រៃលិចទឹកនិងបទល្មើសគ្រប់ប្រភេទ នៅតែបន្តកើតមានឧបករណ៍នេសាទ ខុសច្បាប់កាន់តែច្រើនទៅៗ វាអត់ឃើញថាថយចុះត្រង់កន្លែងណាសោះ នៅតែមានពេញទឹក ៕