ជប៉ុន នឹងផ្ដល់ ជំនួយឥតសំណង ជិត៣សែនដុល្លារ អាម៉េរិកសម្រាប់ ទ្រទ្រង់ សន្តិសុខ មនុស្សជាតិ

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន នឹងធ្វើពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ ជំនួយឥតសំណង នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៥ ស្អែកនេះ សម្រាប់គម្រោង ទ្រង់ទ្រាយ តូចសន្ដិសុខមនុស្សជាតិ នូវទឹកប្រាក់ ចំនួន ២៦៨,២៤៨ ដុល្លារ អាម៉េរិក ដល់បីស្ថាប័ន នៅកម្ពុជា។

យោងតាមលិខិត របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា ថវិកាដែលបាន ផ្ដល់ជំនួយចំនួន ២៦៨,២៤៨ ដុល្លារ អាម៉េរិកនេះ ត្រូវបែងចែកជាបី ១.ថវិកាចំនួន ៨៩,៧៧៥ ដុល្លារ អាម៉េរិក សម្រាប់ស្ដារ ប្រព័ន្ធធារាស្រ្ដអន្លុង ក្នុងខេត្ដពោធិ៍សាត់ ផ្ដល់ជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្ដ ពោធិ៍សាត់, ២.ថវិកាចំនួន ៨៩,៤២៣ ដុល្លារ អាម៉េរិកសម្រាប់ គម្រោងស្ដារ ឡើងវិញប្រឡាយរងស្ដៅ ក្នុងខេត្ដព្រៃវែង ផ្ដល់ជូនមន្ទីរធនធានទឹក ខេត្តព្រៃវែង និង៣.ថវិកាចំនួន ៨៩,០៥០ ដុល្លារ អាម៉េរិក សម្រាប់គម្រោង សាងសង់ទីស្នាក់ការ អភិរក្សតំបន់ព្រៃ ការពារជួរភ្នំក្រវាញ ភាគកណ្ដាល ក្នុងខេត្ដពោធិ៍សាត់ ៕