អ្នកគាំទ្រ Leicester ដាក់​ញត្តិ​សាង​សង់​រូប​ Vardy នៅ​ក្រៅ​កីឡដ្ឋាន

អ្នកគាំទ្រ Leicester ដាក់​ញត្តិ​សាង​សង់​រូប​ Vardy នៅ​ក្រៅ​កីឡដ្ឋាន

អ្នក​គាំទ្រ​របស់​ក្រុម Leicester City បាន​ចាប់​ផ្ដើម​ដាក់​ញត្តិ​ដើម្បី​ស្នើ​សុំ​ការ​សាង​សង់​រូប​សំណាក ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ពួកគេ​គឺ កីឡាករ Jamie Vardy។

 

អ្នកគាំទ្រ Leicester ដាក់​ញត្តិ​សាង​សង់​រូប​ Vardy នៅ​ក្រៅ​កីឡដ្ឋាន

 

សំណើ​ខាង​លើ​ធ្វើ​ឡើង​បន្ទាប់​ពី​កីឡាករ​វ័យ​២៨ឆ្នាំ បាន​បំបែក​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​១១​ប្រកួត​ជាប់​ៗ​គ្នា​របស់​វីរបុរស​បាល់ទាត់​ក្រុម Manchester United កីឡាករ Ruud Van Nistelrooy។ គំនិត​នេះ​ផ្ដួច​ផ្ដើម ដោយ​គេហទំព័រ PredictTheSix.com ដែល​បាន​សន្យា​បរិច្ចាគ​ប្រាក់ ១០០០០ផោន សាង​សង់​រូប​សំណាក  Vardy នៅ​ខាងក្រៅ​កីឡដ្ឋាន King Power Stadium បើ​សិន​ជា​មាន​ហត្ថលេខា​គាំទ្រ​ពី​មនុស្ស​ចំនួន ១០០០ នាក់។

 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ក្រោយ​កីឡាករ Vardy ស៊ុត​បញ្ចូល​ទី Chelsea យប់​មិញ ហត្ថលេខា​ពី​អ្នក​គាំទ្រ កើន​រហូត​ដល់ ១១៦០នាក់ ដូច្នេះ​ក្រុម​ការងារ​ដែល​ផ្ដួចផ្ដើម​គំនិត​បាន​សរសេរ​ពាក្យ​ស្នើ​មួយ​សុំ​ការ អនុញ្ញាត​ពី​ខាង​ក្លិប​រួច​ហើយ​ដែរ។

 

អ្នកគាំទ្រ Leicester ដាក់​ញត្តិ​សាង​សង់​រូប​ Vardy នៅ​ក្រៅ​កីឡដ្ឋាន
នៅ​ក្នុង​ញត្តិ​សុំ​ការ​អនុញ្ញាត​មាន​សេចក្ដី​ថា៖ ពួក​យើង​ចង់​ធានា​ថា ការ​បំបែក​កំណត់ត្រា​របស់ Jamie Vardy ត្រូវ​បាន​ចងចាំ​ដល់​ក្មេង​ជំនាន់​ក្រោយ ដូច្នេះ​យើង​សុំ​ការ​អនុញ្ញាត​សាងសង់​រូប​សំណាក​ធ្វើ​ពី​សំរឹទ្ធ​មួយ​នៅ ខាង ក្រៅ​កីឡដ្ឋាន។

 

ការ​សាងសង់​រូប​សំណាក​របស់ Vardy នឹង​មាន​ថវិកា​បម្រុង​ចំនួន ១០០០០ផោន ហើយ​យើង​សូម​អំពាវនាវ ដល់​ក្លិប​ធ្វើការ​បន្ថែម​ថវិកា​សាង​សង់​ក្នុង​ករណី​បើ​សិន​មាន​ការ​ខ្វះខាត៕

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun