2 សន្លឹករបស់ត្រកូល Galaxy A ជំនាន់ថ្មី សឹងតែ Apple សុំខ្មាស

2 សន្លឹករបស់ត្រកូល Galaxy A ជំនាន់ថ្មី សឹងតែ Apple សុំខ្មាស

ទោះបីជាការបង្ហាញខ្លួនរបស់ Galaxy A9 ពុំទាន់បានឈានចូលមកដល់ក៏ពិតមែន តែយើងខ្ញុំក៏ជឿជាក់ថា មនុស្សរាល់គ្នាប្រាកដជាកំពុងរង់ចាំប្រភេទស្មាតហ្វូនជំនាន់ថ្មីដ៏អស្ចារ្យនោះ។ ឆ្លងតាមការអធិប្បាយ នៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានា ជារៀងរាល់ថ្ងៃរួចមកហើយនោះ ក្នុងថ្ងៃនេះប្រភពសារព័ត៌មានប្រទេសចិន ក៏បានធ្វើការបង្ហោះផ្ទាំងផ្សព្វផ្សាយ 2 សន្លឹក ដែលចង់បង្ហាញពីភាពល្បីល្បាញ ដ៏វិសេសវិសាសរបស់ត្រកូល A ជំនាន់ថ្មី 3 ម៉ូឌែលរួមមាន A5/7 (2016) និង Galaxy A9 ជំនាន់ចុងក្រោយនេះតែម្តង។
2 សន្លឹករបស់ត្រកូល Galaxy A ជំនាន់ថ្មី សឹងតែ Apple សុំខ្មាស យោងតាមប្រភពផ្សព្វផ្សាយដដែល គេក៏បានប្រាប់ឱ្យដឹងថា Galaxy A9 ក៏ដូចជា ត្រកូល A ពីរម៉ូឌែលទៀត អាចនឹងបង្ហាញខ្លួនជាសាធារណៈ នៅក្នុងអំឡុងព្រឹត្តិការណ៍ CES 2016 នាប៉ុន្មានខែខាងមុខនេះ ហើយ A9 គឺមានកំណែកូដម៉ាសុីន SM-A9000. មួយវិញទៀត សំរាប់ស្មាតហ្វូនទាំង 3 នឹងមានការវិវត្តន៍ទាំងរូបរាង និងលក្ខណៈសម្បត្តិតួគ្រឿងដ៏ខ្លាំងក្លា សោតយ៉ាងដូចជាការប្រើប្រាស់ប្រភេទឈីប Snapdragon 620 នៅលើ Galaxy A9 ហើយវាមានកាមេរ៉ាមុខដល់ទៅ 8MP កំពូល Selfie ច្បាស់ល្អលើលោក។ ដើម្បីជ្រាបកាន់តែច្បាស់ ពីការបង្ហាញខ្លួន ពីតម្លៃដ៏ពិតប្រាកដរបស់វា សូមរង់ចាំទស្សនាជាបន្តនៅថ្ងៃក្រោយទៀត។
2 សន្លឹករបស់ត្រកូល Galaxy A ជំនាន់ថ្មី សឹងតែ Apple សុំខ្មាស

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus 2 សន្លឹករបស់ត្រកូល Galaxy A ជំនាន់ថ្មី សឹងតែ Apple សុំខ្មាស
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com 2 សន្លឹករបស់ត្រកូល Galaxy A ជំនាន់ថ្មី សឹងតែ Apple សុំខ្មាស

ចុះថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2015 ម៉ោង 05:26 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ