ការ​ស្ទង់​​ប្រជាមតិ​ថ្មី​​​​បង្ហាញ​ថា ប្រជាជន​ចង់​ឲ្យ​​​អង់គ្លេស​​ចាក​ចេញ​​ពី​​​សហគម​​​ន៍​អឺរ៉ុប


ការ​ស្ទង់​​ប្រជាមតិ​ថ្មី​​​​បង្ហាញ​ថា ប្រជាជន​ចង់​ឲ្យ​​​អង់គ្លេស​​ចាក​ចេញ​​ពី​​​សហគម​​​ន៍​អឺរ៉ុប

យោង​តាម​ការ​​បោះ​ឆ្នោត​ស្ទង់​​ប្រជា​មតិ​នៃ​ប្រទេស​អង់គ្លេស សំឡេង​​ឆ្នោត​ភាគ​ច្រើន​​​គឺ​​ចង់​ឲ្យ​ប្រទេស​​​​អង់គ្លេស​​​ចាក​ចេញ​ពី​សហគម​​នីអឺរ៉ុប។ នេះ​បើយោង​​តាម​​​​ទី​ភ្នាក់​ងារ​​​ស្ទង់​មតិ​​​មួយ​របស់​អង់គ្លេស។

 

ការ​ស្ទង់​​ប្រជាមតិ​ថ្មី​​​​បង្ហាញ​ថា ប្រជាជន​ចង់​ឲ្យ​​​អង់គ្លេស​​ចាក​ចេញ​​ពី​​​សហគម​​​ន៍​អឺរ៉ុប
 

ការ​ស្ទង់​មតិ​ធ្វើ​ឡើង​ដោយ​ ភ្នាក់​ងារ​បោះ​ឆ្នោត​ស្ទង់​មតិ​អង់គ្លេស Survation ​បាន​ចេញ​លទ្ធផល​​កាល​ពី​​យប់​មិញ​ ស្រប​ពេល​ដែល​ លោក​នាយក​រដ្ឋ​មន្ត្រី​ អង់គ្លេស​ David Cameron ត្រៀម​​ពិភាក្សា​ជា​មួយ​មេ​ដឹក​នាំ​អឺរ៉ុប​ដទៃ​ទៀត​អំពី​បញ្ហា​មួយ​ចំនួន​​ទាក់​ទង​នឹង​​ជន​ភៀស​ខ្លួន​នៅ​អឺរ៉ុប។

 

សំណើ​របស់​លោក​ David Cameron អំពី​ការ​កាត់​បន្ថយ​​ផល​ប្រយោជន៍​ដែល​ទាម​ទារ​ពី​​សំណាក់​ជន​ភៀស​​​ខ្លួន​នៅ​អឺរ៉ុប​និង​​​ការ​ឲ្យ​​ប្រទេស​អង់គ្លេស​​នៅ​ឆ្ងាយ​ពី​សហភាព​អឺរ៉ុប​នឹង​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​នៃ​ការ​ពិភាក្សា​នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។ ​​​​​

 

តាម​លទ្ធផល​ស្ទង់​មតិ ប្រជាជន​​អង់គ្លេស ៤២​​ភាគ​រយ​នៃ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ទូទាំង​ប្រទេស​​​ ដែល​បាន​ធ្វើ​ការ​ស្ទង់​មតិ​ បាន​គាំ​ទ្រ​ឲ្យ​ប្រទេស​​ចាក​ចេញ​ពី​ សហភាព​អឺរ៉ុប។ វិបត្តិ​​​ជន​ភៀស​ខ្លួន​​នៅ​អឺរ៉ុប​បាន​ក្លាយ​​ជា​​រឿង​សំខាន់​មួយ​​ទាក់​ទង​នឹង​អនាគត​របស់​ប្រទេស​​អង់គ្លេស​​ផង​ដែរ​នៅ​ក្នុង​តំបន់​អឺរ៉ុប។

 

ការ​បោះ​ឆ្នោត​ស្ទង់​មតិ​បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​៣​ ធ្នូ​កន្លង​ទៅ ៤២​ភាគ​រយ​នៃ​អ្នក​បោះ​ឆ្នោត​ចង់​ឲ្យ​ប្រទេស​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប ៤០​ភាគ​រយ​ ចង់​ឲ្យ​​ប្រទេស​នៅ​​​​ក្នុង​​សហភាព​អឺរ៉ុប និង​ ១៨​ភាគ​រយ​​មិន​បាន​សម្រេច​ចិត្ត៕

 

ការ​ស្ទង់​​ប្រជាមតិ​ថ្មី​​​​បង្ហាញ​ថា ប្រជាជន​ចង់​ឲ្យ​​​អង់គ្លេស​​ចាក​ចេញ​​ពី​​​សហគម​​​ន៍​អឺរ៉ុប
 

 

ចុចអាន៖ បុណ្យ​ណូអែល​ឆ្នាំ​នេះ ​ចំ​ថ្ងៃ​សីល​ពេញ​បូណ៌​មី មិន​ធ្លាប់​មាន​​តាំង​ពី​ឆ្នាំ​១៩៧៧

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ express , dailymail

​​