ប្រើ​ស្មា​ត​ហ្វូ​ន ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ​អាច​ប្រឈម​នឹង​ការ​ងងឹតភ្នែក

​ក្រុង​ឡុង​ដ៍ ​: បើតាម​ការរាយការណ៍​ពី​ប្រទេស​ចិន បុរស​វ័យ​២៦​ឆ្នាំ​មួយរូប​សម្លឹងមើល​អេក្រង់​ទូរស័ព្ទ​រាប់​ម៉ោង​ជា រៀងរាល់ថ្ងៃ​ដើម្បី​ឆ្លើយឆ្លង​សារ​នឹង​មិត្ត ស្រី​នោះ​ត្រូវ​បញ្ជូនទៅ មន្ទីរពេទ្យ​ធ្វើការ​វះកាត់​ជាបន្ទាន់ ដើម្បី​ជៀស​ពី​ការ​ពិការភ្នែក​មួយជីវិត​។ បុរស​នោះ​មាន​រោគសញ្ញា​ស្រវាំងភ្នែក​ម្ដងម្កាល​ដែរ ដែលជា​សញ្ញា​នៃ​ការ​របក​ស្រទាប់​រេ​ទីន​ភ្នែក ជា​កន្លែង​បញ្ជូន​រូបភាព​ទៅកាន់​ខួរក្បាល​។​

​តាម​ធម្មតា​ដំណើរ វិវត្តន៍​នៃ​ជំងឺ​ងងឹតភ្នែក​ដោយសារ​ការ​របក​ស្រទាប់​រេ​ទីន​បែបនេះ​តែង​កើត មាន​លើ​មនុស្ស​មាន​វ័យ​ចន្លោះ​ពី​៥០​ទៅ​៧០​ឆ្នាំ​ឯណោះ​តែ​ក្រុម​អ្នក វិទ្យាសាស្ត្រ​បាន​អះអាងថា​អត្រា​ជំងឺ​នេះ​ក៏មាន​ការកើនឡើង​ពី​សំណាក់ ក្រុមមនុស្ស​ក្មេង ដោយសារ​ពួកគេ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ថេប​ភ្លី​ត​ទំនើបៗ​រាល់​ថ្ងៃនោះ​។​

​លោក យូ ប៊ី​ន អ្នកឯកទេស​ភ្នែក​ចក្ខុប្រសាទ​បាន​ប្រាប់​សារព័ត៌មាន​ចិន Want China Times ថា នេះ​ជា​ករណី​មួយ​ដែល​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​។ វា​អាច​កើតមាន​លើ​មនុស្ស​បាន​មែន​ប្រសិនបើ​ពួកគេ​មាន​ទំនាក់ទំនង​ផ្ទាល់ ច្រើន​ជាមួយនឹង​ពន្លឺ​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំងនោះ​មែន​។​

​អ្នកឯកទេស​ចិន​រូបនេះ​បន្តថា ពេលដែល​យើង​សម្លឹង​អេក្រង់​ទូរស័ព្ទ ថេប​ភ្លី​ត និង​កុំព្យូទ័រ​ជាច្រើន​ម៉ោង ភ្នែក​របស់​យើង​នឿយហត់​ដោយសារ​វា​ប្រឹង​បំពេញ​តួនាទី​មើល វិភាគ និង​បញ្ជូន​រូបភាព​ទៅ​ខួរក្បាល​។

ប្រើ​ស្មា​ត​ហ្វូ​ន ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ​អាច​ប្រឈម​នឹង​ការ​ងងឹតភ្នែក ប្រើ​ស្មា​ត​ហ្វូ​ន ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ​អាច​ប្រឈម​នឹង​ការ​ងងឹតភ្នែក

​ដូចគ្នា​ដែរ​លោក ដេ​វិដ អាល់​ឡា​ម​ប៊ី ម្ចាស់​គ្លី​នី​ក Focus Clinics បាន​និយាយថា អត្រា​ម្ញ៉ូ​ប​ភ្នែក​កើនឡើង​ប្រមាណ​ជា​៣៥​ភាគរយ​ចាប់តាំងពី​មានកំណើត ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​ចរាចរណ៍​នៅលើ​ទីផ្សារ​របស់ខ្លួន​កាលពី​ឆ្នាំ ១៩៩៧​មក​។ លោក​បានធ្វើការ​ប៉ាន់ស្មាន​ថា​អត្រា​នៃ​ជំងឺ​ភ្នែក​ម្ញ៉ូ​ប​នេះ​នឹង​កើនឡើង ដល់​ទៅ​៥០​ភាគ នា​អំឡុងពេល​១០​ឆ្នាំ​ទៅមុខទៀត​៕