ក្រុមហ៊ុន​ជាង ១០០ នឹងចូលរួម​តាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា លើក​ទី​១ នៅ​កម្ពុជា​

ភ្នំពេញ: ​ក្រុមហ៊ុន​ជាង ១០០ ដែល​បម្រើ​ឲ្យ​ការងារ​សាងសង់ ការងារ​ស្ថាបត្យកម្ម ការ​រចនា​ផ្នែក​ខាងក្នុង គ្រឿងសង្ហារិម និង​ការតុបតែង មកពី​ក្នុង​ស្រុក និង​ក្រៅ​ស្រុក នឹងចូលរួម​ដាក់តាំង​បង្ហាញ​ក្នុង​ពិធី​តាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា​លើក​ទី​១ នៅ​កម្ពុជា​។ ពិព័រណ៍​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៩​ដល់​១១​ខែមិថុនា​ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​លោក​ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង និង​ជា​អគ្គលេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា ថ្លែង​ក្នុងឱកាស​បើកសម្ពោធ​ជា​ផ្លូវការ ការតាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង កម្ពុជា​លើក​ទី​១ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ភ្នំពេញ ភូ​គី​ត្រា កាលពី​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥​ថា ការរៀបចំ​តាំងពិព័រណ៍​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​អ្នកវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​សំណង់ និង​ការសាងសង់​មិនគួរ​មើលរំលង​ទេ ពីព្រោះ​ទីផ្សារ​អចលនទ្រព្យ ជា​ការងារ​វិនិយោគ​លើ​វិស័យ​សំណង់ ស្ថាបត្យកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកវិនិយោគ​ជាតិ​អន្តរជាតិ ជាក់ស្តែង​មកដល់ពេលនេះ ក្រុមហ៊ុន​ធំៗ​មកពី​កូរ៉េ ចិន ជប៉ុន សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ ជាដើម ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​ធំៗ​ក្នុងស្រុក ដូចជា ក្រុមហ៊ុន​សុខា​អូ​តែ ក្រុមហ៊ុន OCIC ក្រុមហ៊ុន​វឌ្ឍនៈ ក្រុមហ៊ុន​ម៉ុង​ឫទ្ធី ក្រុមហ៊ុន​ជីបម៉ុង ជាដើម បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​លើ​ការងារ​សាងសង់​សំណង់​ខ្ពស់ៗ និង​ទំនើបៗ​ដូចជា​ខុន​ដូ បូរី ទីក្រុង​រណប អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​។​

​លោក​បាន​បន្តថា ជាក់ស្តែង​យើង​ពិនិត្យឃើញ​មើល​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៤​មាន​ជាង​២.៥០៧​លាន​ដុល្លារ​។ បើតាម​ទិន្នន័យ​ដែល​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានគិត​មកដល់​ដំណាច់ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​នេះ ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ប្រមាណ ២.៩៣៦​លាន​ដុល្លារ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ មានការ​កើនឡើង​ចំនួន​២៧​ភាគរយ​។​

​លោក​បាន​បន្តថា "​ក្នុង​សន្ទុះ​រីកចម្រើន​លើ​វិស័យ​សំណង់ សេចក្តីត្រូវការ​បច្ចេក​ទេស និង​បច្ចេកវិទ្យា​ថ្មីៗ​រួមទាំង​ការតុបតែង​ក្នុង​អគារ​ជា​កត្តាចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ផលិតភាព​និង​គុណភាព​នៃ​សំណង់​ឆ្លើយតប​ទៅនឹង​ស្តង់ដារ​និង​អន្តរជាតិ​"​។

​លោក​ភឿង សុ​ភ័​ណ្ឌ បាន​សម្តែង​នូវ​ការលើកទឹកចិត្ត​ដល់​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា រួមមាន​៖ ស្ថាបត្យករ វិស្វករ អ្នក​ប្រឹក្សា​យោបល់ អ្នក​អភិវឌ្ឍ និង​អ្នកគ្រប់គ្រង​សំណង់ អ្នក​អភិវឌ្ឍ​អចលនទ្រព្យ សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខាងមុខនេះ ដើម្បី​លើ​ស្ទូ​យ​ដកស្រង់​ពិសោធន៍​អំពី​ការរីកចម្រើន​ជឿនលឿន​ចុងក្រោយ​បំផុត​ក្នុង​វិស័យ​សំណង់​"​។​

​ក្នុងឱកាស​នោះដែរ លោកស្រី Nucharin Paradeevisut ប្រធាន​ក្រុមហ៊ុន ICVeX co.,ltd បាន​មានប្រសាសន៍ថា ជាមួយនឹង​ហ្នឹង​ភាពជោគជ័យ​នៃ​ការរៀបចំ​ការតាំងពិព័រណ៍ សាងសង់​និង​តុបតែង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ជាច្រើនលើក​រួចមក អាយ​ស៊ី​វិច អ្នករៀបចំ​ពិព័រណ៍​អាជីព​លក្ខណៈ​អន្តរជាតិ និង​ម្ចាស់​នៃ​ពិព័រណ៍​សាងសង់ និង​តុបតែង​នៅ​ប្រទេស​ម៉​យ៉ាន់​ម៉ា​។

​លោកស្រី បាន​បញ្ជាក់ថា ជាមួយគ្នានេះ​ផងដែរ អាយ​ស៊ី​វិច បាន​ចាប់​ដៃគូរ​ជាច្រើន​ជាមួយនឹង​សមាគមន៍​ស្ថាបត្យករ​កម្ពុជា រៀបចំឡើង​នូវ​ពិព័រណ៍​ស្ថាបត្យករ​និង​ការតុបតែង ជា​លើកដំបូង​បង្អស់​ក្នុងប្រទេស​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​កំណើន​នៃ​តម្រូវការ វត្ថុធាតុដើម​សម្រាប់​ការសាងសង់ ស្ថាបត្យកម្ម ការ​រចនា​ផ្នែក​ខាងក្នុង គ្រឿងសង្ហារិម និង​ការតុបតែង​សម្រាប់​ទីផ្សារ​កម្ពុជា​៕

ក្រុមហ៊ុន​ជាង ១០០ នឹងចូលរួម​តាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា លើក​ទី​១ នៅ​កម្ពុជា​

ក្រុមហ៊ុន​ជាង ១០០ នឹងចូលរួម​តាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា លើក​ទី​១ នៅ​កម្ពុជា​

ក្រុមហ៊ុន​ជាង ១០០ នឹងចូលរួម​តាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា លើក​ទី​១ នៅ​កម្ពុជា​

ក្រុមហ៊ុន​ជាង ១០០ នឹងចូលរួម​តាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា លើក​ទី​១ នៅ​កម្ពុជា​

ក្រុមហ៊ុន​ជាង ១០០ នឹងចូលរួម​តាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា លើក​ទី​១ នៅ​កម្ពុជា​

ក្រុមហ៊ុន​ជាង ១០០ នឹងចូលរួម​តាំងពិព័រណ៍​ស្ថាបត្យករ និង​ការតុបតែង​កម្ពុជា លើក​ទី​១ នៅ​កម្ពុជា​