ជប៉ុន​ផ្តល់​ថវិកា​ជាង ២ សែន​ដុល្លារ ដល់​ស្ថាប័ន​ចំនួន​បី លើ​គម្រោង​ស្តារឡើងវិញ នៅ​ពោធិ៍សាត់ និង​ព្រៃវែង​

ភ្នំពេញ: ក្រោម​គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​( ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​សរុប​ចំនួន​២៦៨.២៤៨ ដុល្លារ ដល់​ស្ថាប័ន​ចំនួន​បី លើ​គម្រោង​ស្តារឡើងវិញ នៅ​ពោធិ៍សាត់ និង​ខេត្តព្រៃវែង​។​

​កិច្ចសន្យា​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​រប​ស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំងបី​នៅ​ស្ថានទូត​ជប៉ុន នា​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥​។​

​ស្ថាប័ន​ទទួល​ជំ​នួន​ទាំងបី​នោះ​រួ​មាន​៖
១)​ថវិកា​ចំនួន ៨៩.៧៧៥​ដុល្លារ​សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​អន្លុង​រូង ក្នុង​ខេត្តពោធិ៍សាត់ ផ្តល់ជូន ៖ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​។​
២)​ថវិកា​ចំនួន​៨៩.៤២៣​ដុល្លារ​សម្រាប់​គម្រោង​ស្តារឡើងវិញ​ប្រឡាយ​រង​ស្តៅ ក្នុង​ខេត្តព្រៃវែង ផ្តល់ជូន​៖ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រៃវែង​។​
៣)​ថវិកា​ចំនួន​៨៩.០៥០​ដុល្លារ សម្រាប់​គម្រោង​សាងសង់​ទីស្នាក់ការ​អភិរក្ស​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល ក្នុង​ខេត្តពោធិ៍សាត់  ផ្តល់ជូន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​៕​