ព្រលានយន្ដហោះអន្ដរជាតិ កម្ពុជាទាំង៣ ប្ដេជ្ញាកាត់បន្ថយឧស្ម័នកាបូន

ភ្នំពេញ៖ យោងតាមក្រុមត្រួតពិនិត្យឧស្ម័ន នៅអាកាសយាន្ដដ្ឋានហៅកាត់ថា ACA ដែលត្រូវបានណែនាំឡើង ក្នុងឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើម របស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ ហៅថា ACI ព្រលានយន្តហោះរបស់កម្ពុជា បានសម្រេចដំណាក់កាលដំបូង នៃកម្មវិធីព្រលានយន្តហោះគ្មានឧស្ម័នពុល ក្នុងគោលបំណងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់។

កម្មវិធីនេះ បានផ្ទៀងផ្ទាត់ដោយឯករាជ្យ នូវកម្រិតចំនួន ៤ រួមមាន ផែនទី, ការកាត់បន្ថយ ការបង្កើនប្រសិទ្ធិភាព និងការអព្យាក្រឹត។ ការទទួលស្គាល់ជាផ្លូវការនេះ គឺជាលទ្ធផលនៃការគូសផែនទី ដែលទទួលបានជោគជ័យនៃការបំភាយឧស្ម័នកាបូនិក (CO2) ទាំងអស់ នៅព្រលានយន្តហោះចំនួន៣ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ធ្វើដូច្នេះដើម្បីប្រើជាចំណុចចាប់ផ្តើមមួយ ប្រយោជន៍ត្រួតពិនិត្យការកាត់បន្ថយផលប៉ះពាល់ និងឈានដល់ការបន្សាបព្រលានយន្តហោះ ពីការបំពុលបរិស្ថានង។

កាលពីមុន ដើម្បីធ្វើសវនកម្មនេះ ព្រលានយន្តហោះកម្ពុជា បានចាប់ផ្តើមពង្រីកគំនិតផ្តួចផ្តើមក្នុងកម្មវិធី ដែលផ្គូផ្គងនឹងទទួលស្គាល់គុណភាពអប់រំ រួមទាំងព្រលានយន្តហោះ ប្រើប្រាស់អគ្គិសនី នូវនីតិវិធីបរិក្ខារក្នុងព្រលានយន្តហោះ ការប្រមូលយកចេញរថយន្តចាស់ៗ និងធ្វើការបែងចែកប្រភេទកាកសំណល់ជាដើម៕

ព្រលានយន្ដហោះអន្ដរជាតិ កម្ពុជាទាំង៣ ប្ដេជ្ញាកាត់បន្ថយឧស្ម័នកាបូន

ព្រលានយន្ដហោះអន្ដរជាតិ កម្ពុជាទាំង៣ ប្ដេជ្ញាកាត់បន្ថយឧស្ម័នកាបូន