សិស្ស​វិទ្យាល័យ​គោក​ដូង​ជាង​៣០​នាក់​ឈឺក្បាល​អង្គុយ​យំ​តៗ​គ្នា​ដោយ​មិនដឹង​មូលហេតុ

ខេត្តសៀមរាប ៖ សិស្ស​វិទ្យាល័យ​គោក​ដូង​ប្រមាណ​ជាង​៣០​នាក់ ក្នុង​នោះ​មាន​ប្រុស​ម្នាក់ បាន​ឈឺក្បាល​អង្គុយ​យំ​ត​ៗ​គ្នា​ដោយ​មិនដឹង​មូលហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥​នេះ នៅ​វិ​ទ្យ​ល័យ​គោក​ដូង ស្ថិត​ក្នុងភូមិ​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥​ធ្នូ​នេះ ប្រជាពលរដ្ឋ និង​អាណាព្យាបាល​សិស្ស​បាន​នាំ​គ្នា​និមន្ត​ព្រះសង្ឃ និង​លោក​អាចារ្យ រៀបចំ​បាយ​សម្លរ ដើម្បី​សែនព្រេន​ដល់​អារក្ស អ្នកតា សុំ​សេចក្តីសុខ និង​សុំ​កុំ​ឲ្យ​ធ្វើបាប​កូន​ក្មេង​ៗ​សិស្សសាលា​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព