Apple ទម្លាក់តម្លៃ iPhone 5s ជិតពាក់កណ្តាល ក្រោយដាក់លក់មិនសូវដាច់

Apple ទម្លាក់តម្លៃ iPhone 5s ជិតពាក់កណ្តាល ក្រោយដាក់លក់មិនសូវដាច់

បន្ទាប់ពីទីផ្សារយក្សប្រទេសចិន និង សហរដ្ឋអាមេរិក កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លានោះ តែអ្នកបានតាមដានដែរទេ ពីទីផ្សារលក់ស្មាតហ្វូនរបស់ប្រទេសឥណ្ឌា? មិនតិចជាងស្មាតហ្វូន 10-20 ម៉ូឌែល មកពីក្រុមហ៊ុនទូរស័ព្ទជាច្រើន បានដាក់លក់ក្នុងតម្លៃមួយ ដ៏ប្រហាក់ប្រហែលគ្នាគឺ 300$ រហូតធ្វើឱ្យមនុស្សជាច្រើន នៅក្នុងប្រទេសឥណ្ឌា បានដាច់ចិត្តពីទូរស័ព្ទ iPhone 5s អស់ពេលមួយរយៈកន្លងទៅ។ រហូតមកទល់ពេលនេះ Apple ក៏សម្រេចចិត្តទម្លាក់តម្លៃ iPhone ជំនាន់នោះ ចំនួន 50% ដែលពីមុនតម្លៃ 44,500 រូពី (665$) មកសល់ត្រឹមតែ 24,999 រូពី (385$) វិញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ពិតជាមានបំណងមួយយ៉ាងច្បាស់ក្នុងចិត្តថា ខ្លួនមិនចង់ឱ្យអតិថិជន របស់ទីផ្សារលំដាប់លេខ 3 ក្នុងលោក ភ្លេចពីឈ្មោះ iPhone 5s នោះទេ ខណៈដែលការប្រកួតប្រជែង និងតម្លៃនៃការលក់ គឺប្រកៀកប្រកិតគ្នាយ៉ាងពន់ពេក នាពេលបច្ចុប្បន្ន។ អ្វីដែលសំណាងបំផុត គឺក្រុមហ៊ុន SAMSUNG ដែលខ្លួន មានទីតាំងឈរជើងមួយយ៉ាងល្អនៅទីនោះ ហើយត្រកូល J ក៏ដូចជាស្មាតហ្វូនជំនាន់ក្រោយជាច្រើនទៀត បាននឹងវាយលុកយ៉ាងចាស់ដៃ ក្នុងតម្លៃប្រហែល 100$ ជាងតែប៉ុណ្ណោះ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple ទម្លាក់តម្លៃ iPhone 5s ជិតពាក់កណ្តាល ក្រោយដាក់លក់មិនសូវដាច់
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple ទម្លាក់តម្លៃ iPhone 5s ជិតពាក់កណ្តាល ក្រោយដាក់លក់មិនសូវដាច់

ចុះថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2015 ម៉ោង 05:39 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ