ស្រាស​-​ស្រាថ្នាំ ក្រសួង​ហាមប្រាម​ឱ្យ​ឈប់​ផឹក

​ក្រោយពី​មាន​ករណី​ពុល​ស្រាស​-​ស្រាថ្នាំ ដែល​ធ្វើឱ្យ​មនុស្ស​រហូតដល់ ១៩ នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង ១៧០ នាក់ ផ្សេងទៀត​រងរបួស នៅ​ចេ​ត្ត​ក្រចេះ និង​​​​ មាន​ករណី​ដូចគ្នា​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត ក្នុងអំឡុងពេល​ប្រមាណ​ជាមួយ​ខែ​ចុង​ក្រោយនេះ ទើប​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានធ្វើការ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណៈជន​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​នៅតាម​តំបន់​​ជនបទ​ដាច់ស្រយាល ឱ្យ​ប​ញ្ឃ​ប់​ការទទួល​ទាន​ស្រាស​ត្រាំ​ថ្នាំ ព្រោះថា ការ​ត្រាំ​ថ្មាំ​ក៏ដូចជា​ការផលិត​​មិនមាន​គុណភាព​ល្អ​វា​អាច​បង្កឱ្យមាន​ករណី​ពុល​ដូច​អ្នករងគ្រោះ​ខាងលើនេះ ហើយក៏​បង្កឱ្យមាន​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ដែលជា​ទុក្ខទោស​នៃ​ស្រា​ផងដែរ ។​

ស្រាស​-​ស្រាថ្នាំ ក្រសួង​ហាមប្រាម​ឱ្យ​ឈប់​ផឹក

​សេចក្តីប្រកាស​នេះ​ធ្វើឡើង​ភ្លាមៗ​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​ពុល​ស្រាស​រហូត​មាន​ស្លាប់ និង ជាច្រើន​នាក់​ទៀត​មាន​អាការ​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល ដែល​បញ្ហា​នេះ​កើតឡើង​ចំនួន ៥ ករណី​ទៅហើយ​នៅ ស្រុក​អង្គស្នួល និង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ស្រាស​-​ស្រាថ្នាំ ក្រសួង​ហាមប្រាម​ឱ្យ​ឈប់​ផឹក

​ក្នុងដំណាក់កាល​មួយខែ​ចុងក្រោយ​នេះ អ្នកជំនាញ​បាន​រកឃើញថា ស្រាស​-​ស្រាថ្នាំ​ដែល​ផលិត​នៅតាម​មូលដ្ឋាន​​មាន​ជាតិ​តេ​តា​ណុល​ខ្ពស់​រហូតដល់ (០,១៥%) ខុស​តាម​ក្បួនខ្នាត​បទដ្ឋាន​អន្តរជាតិ​។​​ យោងតាម​ព័ត៌មាន​ដែល​ទទួល បាន​បញ្ជាក់ថា អា​ការៈដែល​សម្គាល់ថា​ពុល​ស្រា​ដែល​ទទួលទាន​រួច​នោះ មាន​ដូចជា ចាប់ផ្តើម​ង​ងឹ​ម​ភ្នែក ពិបាក​ដកដង្ហើម សន្លប់ ហើយ​វិវឌ្ឍន៍​ទៅរក​ភាព​ធ្ងន់ធ្ងរ​រហូត​ស្លាប់បាត់​បង់ជីវិត។

ស្រាស​-​ស្រាថ្នាំ ក្រសួង​ហាមប្រាម​ឱ្យ​ឈប់​ផឹក

ករណីនេះ​កើតមានឡើង នៅ​ចន្លោះ​ថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ វិច្ឆិកា ហើយក៏​បន្ត​មកដល់​ថ្ងៃទី​១២ ធ្នូ ២០១៥​នេះ ដោយមាន​មនុស្ស​ពុល​ជា​បន្តបន្ទាប់ ហើយ​ក្រសួង​ក៏បាន​ចុះទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅតាម​ទីតាំង​នៃ​កន្លែង​កើតហេតុ និង បាន​យក​សំណាក​ស្រា​ទាំង​នោះមក​វិភាគ​ស្វែងរក​មូលហេតុ​ផងដែរ​។

ក្រសួង​ក៏បាន​អប់រំ​ផងដែរ ដល់​ប្រជាពលរដ្ឋ​អោយ​ឈប់​ផឹក​ស្រាស​-​ស្រាថ្នាំ ហើយ​និង​សាច់សត្វ​ដែល​ឈឺ​ឬ​ងាប់​តទៅទៀត ព្រោះ​វា​មិន​ត្រឹម តែ​អាច​ពុល​ស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយយោង​ទៅលើ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លោក យ៉ិ​ល ដារ៉ាវុធ បានបញ្ជាក់​ឱ្យដឹងថា ការប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​បណ្តាល​ឲ្យ​មនុស្ស ៣,៣ លាន​នាក់​ក្នុង​ពិភពលោក​ស្លាប់​នៅក្នុង​ឆ្នាំ ២០១៤ ដែល​ក្នុង​មួយ​នាទី​មាន​មនុស្ស​ម្នាក់​ស្លាប់ ហើយក៏​នៅមាន​ករណី​ប្រើប្រាស់ អំពើ​ហឹ​ង្សា​ដែល​បណ្តាលមកពី​គ្រឿង​ស្រវឹង​មួយចំនួនធំ​ទៀតផង​ដែរ​៕ ភូមិន្ទ​
ស្រាស​-​ស្រាថ្នាំ ក្រសួង​ហាមប្រាម​ឱ្យ​ឈប់​ផឹក ស្រាស​-​ស្រាថ្នាំ ក្រសួង​ហាមប្រាម​ឱ្យ​ឈប់​ផឹក