ក្រសួង​យុត្តិធម៌​កោះ​ហៅ​ព្រះរាជ​អាជ្ញា​ប្រជុំ​ជាន្ទាន់​ពី​ករណី​ឆក់​ប្លន់ ​បន្ទាប់​ពី​លោក​ហ៊ុន​ សែន​ដាក់​បញ្ជា​

ជាថ្មី​ម្តងទៀត​ បន្ទាប់​ពី​បុរសខ្លាំង​កម្ពុជា​ដាក់​បញ្ជា​មក ​ក្រសួង​ក្រោម​ឱវា​ទ​ បាន​ប្រញ៉ាប់​ស្ទុះស្ទារ​ប្រមូល​មន្ត្រី​របស់​ខ្លួន​ កោះ​ប្រជុំ​ជាបន្ទាន់​ដើម្បី​ពិនិត្យ​ការងារ​ឡើងវិញ​។ កាល​ពីថ្ងៃ​ទី១​៤​ ធ្នូ​ម្សិលមិញ​នេះ ​លោកអង្គ​ វង្ស​ វឌ្ឍានា ​រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌​ បាន​ចេញ​លិខិត​មួយ​ជម្រាប​ជូន​ដល់​ព្រះ​រាជ​អាជ្ញា ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ ខេត្ត​ទាំងអស់​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​បន្ទា​ន់​មួយ ទាក់​ទង​នឹង​ចំនួន​សំណុំ​រឿង​ពាក់ព័ន្ធ​ នឹង​អំពើ​លួច ​ឆក់ ​និង​ប្លន់​ ដែល​បាន​កំពុង​តែ​បង្ក​អសន្តិសុខ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ នៅទី​ស្តីការ​ក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃ​ទី​១៨ ​ធ្នូ​ ខាង​មុខ​នេះ​។