ចិន​​ក្តៅ​ស្លឹក​ត្រចៀក​ជា​ថ្មី ក្រោយ​លឺ​ថា អាមេរិក​នឹង​លក់​នាវា​ចម្បាំង​​​ឲ្យ​តៃវ៉ាន់

ទំនាក់ទំនង​ចិន និង​អាមេរិក​អាច​នឹង​ធ្លាក់​ល្អក់កករ​ជាថ្មី។ អ្នកនាំពាក្យ​របស់​ស្ថានទូត​ចិន នៅ​វ៉ាស៊ីនតោន​បាន​និយាយ​ថា ទីក្រុង​ប៉េកាំង​ប្រឆាំង​ដាច់ខាត​រាល់​ការលក់​អាវុធ​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters រដ្ឋបាល​របស់​លោក​អូបាម៉ា ត្រូវ​សម្រេច​នៅ​សប្តាហ៍នេះ ការលក់​នាវាចម្បាំង សម្រាប់​ប្រឆាំង​មីស៊ីល ពីរ​គ្រឿង​ទៅ​ឲ្យ​កោះតៃវ៉ាន់។