តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​

​លោក ម៉ា​រី​អូ ម៉ូ​រឺ (Mario Muarer) ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​បេះដូង​ពីរ​ដើម្បី​អូន​» (Song Huajai Nee Puea Tur) ធ្លាប់មាន​ប្រវត្តិ​ស្នេហា​ដ៏​យូរអង្វែង និង ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​ជាមួយ​តារា​ស្រី កុប​គីប ស៊ូ​ម៉ុ​ន​ធីប (Kubkib Sumonthip) ដែល​ធ្លាប់​សម្តែង​ក្នុង​រឿង «​លួច​ស្នេហ៍​តាម​អន​ឡាញ​» (Ab Ruk Online) ។ ស្នេហា​របស់​ពួកគេ​បាន​កសាង​លើសពី ១០ ឆ្នាំ​ទៅទៀត ហើយ​ស្ន​ហា​មួយ​នេះ​ជា​ស្នេហា​គ្រា​ដំបូង ព្រោះ​ម្នាក់ៗ​សុទ្ធតែ​មិន​ធ្លាប់មាន​ម្ចាស់​ស្នេហ៍​ពីមុនមក​ដូចគ្នា​។ លោក ម៉ា​រី​អូ បាន​តាម​ស្រឡាញ់​នាង កុប​គីប តាំងពី​សម័យ​រៀន​នៅ​វិទ្យាល័យ រហូត​ទាំងពីរ​នាក់​បាន​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​ជាមួយគ្នា ពួកគេ​ក៏​នៅតែ​បន្ត​ក្តី​ស្នេហ៍​ដ​ដែរ​។

តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​

រឿង​ដែល​គួរឱ្យ​ស្តាយ​បំផុត​នោះ គឺ​ស្នេហា​ដែល​យូរអង្វែង​លើសពី ១០ ឆ្នាំនេះ បែរជា​មិនមាន​ផ្លែផ្កា ដោយ​ពួកគេ​បានសម្រេច​ជ្រើសរើស​ការបែកបាក់​យ៉ាង​ស្ងាត់ស្ងៀម ព្រោះ​ម្នាក់ៗ​មិន​ព្រម​ទម្លាយ​បញ្ហា​ដែល​កើតមាន​។  ដូចនេះ យើង​ក៏​មិនដឹងថា មូល​ហេតុដែល​ធ្វើឱ្យ​ស្នេហា​តាំងតែ​ពី​សម័យ​រៀន​វិទ្យាល័យ​ទៅមុន​មិន​រួច មកពី​ខាង​ប្រុស ឬ ខាង​ស្រី តែ​តាម​ប្រភពព័ត៌មាន​គឺ​អ្នក​ទាំងពីរ​បាន​ឈ្លោះ​គ្នា​យ៉ាងខ្លាំង​រហូត​មិន​ចង់​រំឭក​ពីគ្នា​។​

តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​
​មកទល់ពេលនេះ ម្នាក់ៗ​ហាក់​ព្យាយាម​ស្វែងរក​ម្ចាស់​បេះដូង​មក​ស្អំ​បេះដូង ដោយ​លោក ម៉ា​រី​អូ កំពុងតែ​បង្កើត​ពន្លក​ស្នេហ៍​ជាមួយ​អ្នកនាង ចន្ទ​ជិ ចន្ទ​ជិ​រ៉ា ដែលជា​សមាជិក​ក្រុម កៃ​អា តែ​ហាក់​មាន​ឧបសគ្គ ព្រោះ​មិត្ត​អ្នកគាំទ្រ​របស់លោក​ធ្វើការ​ប្រឆាំង​។ រីឯ​អតីត​សង្សារ​អ្នកនាង កុប​គីប វិញ ហាក់​មាន​លទ្ធផល​វិ​វ​ឌ្ឍ​ទៅមុខ​យ៉ាង​ល្អ​ជាមួយ​តារាចម្រៀង​លោក ប៊ី KPN រហូត​កាលពី​ថ្ងៃទី ៩ ខែធ្នូ ថ្មីៗ​នេះ អ្នកនាង កុប​គីប បានប្រកាសថា អ្នក​កំពុង​តែមាន​ផ្ទៃពោះ រីឯ​លោក ប៊ី ក៏​ចេញមុខ​អះអាងថា កូន​ក្នុង​ផ្ទៃ​របស់​អ្នកនាង​គឺ​ពិតជា​កូន​របស់លោក​ពិតមែន​។

តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​

​លោក ប៊ី បានផ្តល់​កិច្ច​សម្ភាស​ថា លោក​បាន​រៀប​គម្រោង​សុំ​អ្នកនាង កុប​គីប រៀបការ តែ​មិនទាន់បាន​ចាប់ផ្តើម​ផង ក៏​ស្រាប់​ដឹងថា អ្នកនាង កុប​គីប កំពុងតែ​មានគភ៌ ១០ សប្តាហ៍ ដោយ​ចំពោះ​ព័ត៌មាន​នេះ លោក​ក៏​ទើបតែ​ដឹង​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះដែរ ហើយ​វា​ជា​រឿង​ដែល​ធ្វើឱ្យ​លោក​សប្បាយចិត្ត​ខ្លាំងណាស់ ព្រោះ​ជិត​ក្លាយជា​ឪពុក​របស់គេ​ក្នុងពេល​ឆាប់ៗ​។ លោក ប៊ី បាន​បន្ថែមទៀតថា មិន​ត្រឹមតែ​លោក​ទេ​ដែលមាន​អារម្មណ៍​សប្បាយចិត្ត ក្រុមគ្រួសារ​របស់លោក​ក៏​សប្បាយចិត្ត​ដូចគ្នា​ដែរ ហើយ​ម្នាក់ៗ​គឺ​ពេញ​ចិត្តនឹង​ចរិត​របស់​អ្នកនាង កុប​គីប ទោះ​នាង​មិនមែនជា​តារា​ល្បី តែ​នាង​ជា​នារី​រួសរាយ​មិន​ឆ្មើងឆ្មៃ និង ចេះ​ជួយ​យកអាសារ​ដល់​អ្នកដទៃ​។

តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​
​ចំពោះ​ព័ត៌មាន​នេះ មិនដឹងថា​អតីត​សង្សារលោក ម៉ា​រី​អូ មាន​អារម្មណ៍​យ៉ាងណា​នោះទេ ព្រោះ​ពួកគេ​ធ្លាប់មាន​ឈ្មោះ​ជា «​គូស្នេហ៍​ទស្សវត្សរ៍​» ដែល​មកដល់ពេលនេះ​ស្នេហា​ចាស់​បែរជា​កូន​ជាមួយ​បុរស​ផ្សេង​បែបនេះ​៕ ខេ​រី​
(​ប្រភព​៖ ខាវ​ស៊ុ​ក​)

កម្រង​រូប​ថត​តារា​ស្រី កុប​គីប ស៊ូ​ម៉ុ​ន​ធីប (Kubkib Sumonthip) និង​ សង្សារ​បច្ចុ​ប្ប​ន្ន​លោក​ ប៊ី KPN

តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​ តើ ម៉ា​រី​អូ គិត​យ៉ាងណា​ពេល​អតីត​សង្សារ ១០ ឆ្នាំ មាន​ផ្ទៃពោះ​មុន​រៀបការ​