កុមារ​អនាថា​នៅ​កម្ពុជា ​មាន​ប្រមាណ​ជាង​៣​៥០០​នាក់​

ក្រសួង​សង្គ​ម​កិច្ច​ និង​ក្រុម​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥​ ធ្នូ​នេះ ​បាន​រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​ស្តី​ពី​ជន​អនាថា​នៅ​កម្ពុជា។ ​ក្នុង​សិក្ខាសាលា​នេះ ​អង្គការ​មិត្ត​សំឡាញ់​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា ​កុមារ​អនាថា​មាន​ប្រមាណ​៣​៤៩៣​នាក់។ ​តំណាង​អង្គការ​សហប្រជាជាតិ​ថា ​ចំនួន​នេះ​មិន​ច្រើន​នោះ​ទេ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។