សម្តេច​ហ៊ុនសែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី នៅ​ដើមឆ្នាំ​២០១៦

ភ្នំពេញ: ​នៅ​រសៀល​ថ្ងៃទី​១៥ ធ្នូ ឆ្នាំ​២០១៥ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​អោយ​លោកស្រី Alison Burrows ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​ជួប​សម្តែង​ការគួរសម និង​ជំរាបលា បន្ទាប់ពី​លោកស្រី បានបញ្ចប់​បេ​ក​កម្ម​ការទូត នៅ​កម្ពុជា​អស់​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ​។ ក្នុង​កិច្ចប្រជុំ​នោះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ទទួលយក​ការស្នើ​ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ក្នុងការ​អញ្ជើញសម្តេច​តេ​ជោ ហ៊ុនសែន ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អូស្ត្រាលី នា​ដើមឆ្នាំ​២០១៦​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ជូន​ដល់​សម្តេច​តេ​ជោ ផងដែរ​។ ទន្ទឹមនឹងនោះ លោកស្រី បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​បំពេញបេសកកម្ម​ការងា​រ​នៅ​កម្ពុជា គឺ​លោកស្រី​បាន​មើលឃើញ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា ជាពិសេស ការទំនាក់ទំនង​រវាង​រ​វា​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែល​កំពុងតែ​រីកចម្រើន​ទៅមុខ​ជានិច្ច​។​

​បេសកកម្ម​ការទូតរ​បស់​លោកស្រី​កន្លងមក​នៅ​កម្ពុជា គឺ​ផ្តោត​ទៅ​ការប្រយុទ្ធ​ប្រឆាំងនឹង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ភេ​វរ​កម្ម និង លើ​បញ្ហា​កសិកម្ម សុខុមាលភាព យុត្តិធម៌ តុលាការ​ខ្មែរក្រហម និង ការដោះមីន​ជាដើម​។ លោកស្រី ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង ដោយមាន​មោទន ចំពោះ​ទំនាក់ទំនង​រវាង​ទាំងពីរ ដែល​កំពុង​រីកចម្រើន​ជា​បន្តបន្ទាប់​។

​សម្តេច​តេ​ជោ បាន​ជំរុញ​អោយ​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​អូ​ស្រា្ត​លី សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ដើមឆ្នាំ​២០១៦ ខាងមុខ ដើម្បី​រឹតចំណង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អូស្ត្រាលី​អោយ​កាន់តែ​រឹងមាំ​ថែមទៀត​៕​

សម្តេច​ហ៊ុនសែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី នៅ​ដើមឆ្នាំ​២០១៦

សម្តេច​ហ៊ុនសែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី នៅ​ដើមឆ្នាំ​២០១៦

សម្តេច​ហ៊ុនសែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី នៅ​ដើមឆ្នាំ​២០១៦