អាហារ​បំប៉ន​សមត្ថភាព​ស៊ិ​ច​

​តើ​អ្នក​កំពុង​ប្រឈម​នឹង​អារម្មណ៍​ធុញថប់ ស្មុគស្មាញ ខ្វល់ខ្វាយ មួម៉ៅ​ក្នុង​ចិត្ត​ណាស់​មែន​ទេ រហូតដល់​លែងមាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​គូស្នេហ៍​សោះតែ​ម្តង ? សូមកុំ​បារម្ភ​ថ្វី យើង​សូម​ណែនាំ​ពពួក​អាហារ​ដែល​សម្បូរ​វីតាមីន និង សារធាតុ​រ៉ែ​ចាំបាច់​មួយចំនួន ដើម្បី​ដាស់​អារម្មណ៍ និង​ ថាមពល​របស់​អ្នក​មកកាន់​ជីវភាព​ស៊ិ​ច​ដូច​ប្រក្រតី ​។ អ្នក​មិនមាន​បញ្ហា​បែបនេះ ក៏​អាច​អាន​ជា​ចំណេះដឹង​ទូទៅ​សម្រាប់​ប្រើប្រាស់​នៅពេល​ក្រោយ​ក៏​មិន​ខាតបង់​អ្វី​ដែរ​ ។​

​ប្រសិនបើ​អ្នកមាន​មាន​ជំងឺ  ៖ ដូចជា ជំងឺ​ផ្តាសាយ ឬ​គ្រុណក្តៅ អ្នក​គួរ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន​ C ​ខ្ពស់ ដើម្បី​ផ្តល់​ថាមពល​ដល់​រាងកាយ សម្រួល​ចរន្តឈាម និង​ សុខភាព​សរសៃឈាម​បេះដូង ​។ អាហារ​សម្បូរ​វីតាមីន​ C រួមមាន​ពពួក​ផ្លែក្រូច ដំឡូងជ្វា សណ្តែកកួរ ស្ពៃខៀវ ប្រូ​កូ​លី ម្ទេស​ប្លោក និង​សណ្តែកសៀង ​។​

អាហារ​បំប៉ន​សមត្ថភាព​ស៊ិ​ច​

ប្រសិនបើ​អ្នក​មិន​សប្បាយចិត្ត ៖ បណ្តាលមកពី​បញ្ហា​ស្មុគស្មាញ​នឹង​រឿង​ការងារ​ច្រើនពេក អ្នក​អាច​ផ្លាស់ប្តូរ​របប​អាហារ​ដែល​ជួយ​ជំរុញ​ខួរក្បាល​បង្កើត​សារធាតុ​ដូ​ផា​មីន (Dopamine) ដែលមាន​តួនាទី​កាត់បន្ថយ​អារម្មណ៍​មិន​សប្បាយចិត្ត និង ​បង្កើត​ចំណង់ និង​ ថាមពល​ផ្លូវភេទ​បាន​ទៀតផង ​។ អាហារ​ប្រភេទ​នេះ គឺជា អាហារ​សម្បូរ​ប្រូតេអ៊ីន ដូចជា សាច់គោ សាច់មាន់ តៅហ៊ូ អ័យ​ស្ទ័​រ សណ្តែក ធញ្ញជាតិ​គ្រាប់ ផ្លែ​ចេក ប្លូ​ប៊ឺ​រី ទឹកដោះគោ ។​ល​។

អាហារ​បំប៉ន​សមត្ថភាព​ស៊ិ​ច​

​ប្រសិនបើ​មាន​មេជី​វិត​តិច ៖ របប​អាហារ​មិនអាច​កែខៃ​បញ្ហា​ខ្វះ​ស្ពែ​ម​ក៏ពិតមែន តែ​អាច​អាច​បង្កើន​ថាមពល​ដល់​ស្ពែ​មរ​បស់​អ្នក​បាន ​។ វីតាមីន​អា មិនអាច​បង្កើន​ការផលិត​ស្ពែ​ម​បន្ថែម​ទេ តែ​វា​អាច​ពង្រឹងកម្លាំង​ដល់​ស្ពែ​ម​ជួយ​ឱ្យមាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ​បាន ហើយ​វីតាមីន​អា​ក៏​ជួយ​បង្កើត​អ័រម៉ូន​ស៊ិ​ច​សំខាន់ៗ​ជាច្រើន ដូចជា អេ​ស្ត្រូ​ជេន ប្រូ​ជេ​ស្ត្រូ​ជេន និង ​អង់​ដូ​ជេន ដែល​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​របស់​អ្នក​ ។ អាហារ​សម្បូរ​វីតាមីន​អា មានដូចជា ថ្លើម ប៊ឺ​រ ផ្លែស្វាយ ផ្លែ​ឪឡឹក ស៊ុត ស្ពៃ​ខ្មៅ ប្រូ​កូ​លី ត្រី​ថូ​ណា ឈី​ស និង​ប៉េងប៉ោះ ជាដើម​ ។​

អាហារ​បំប៉ន​សមត្ថភាព​ស៊ិ​ច​

​គ្មាន​កម្លាំងកំហែង ៖ ប្រសិនបើ​អ្នកមាន​អាការ​អស់កម្លាំង និង ​ងោកងុយ​ខុស​ប្រក្រតី សូមកុំ​ទទួលទាន​កាហ្វេ និង​ភេសជ្ជៈ​ជំនួយ​កម្លាំង​ធ្វើ​អ្វី ​។ គួរ​ជ្រើសរើស​វីតាមីន​ B12​ ជំនួស​វិញ ដើម្បី​បំប៉នកម្លាំង បង្កើត​ចំណង់​ផ្លូវភេទ និង​ បង្កើន​ការផលិត​ហ៊ី​ស​តា​មីន (Histamine)​ ។ អាហារ​សម្បូរ​វីតាមីន​ B12  រួមមាន ត្រី​ម៉ា​កា​រ៉ែ​ល សាច់គោ ឈី​ស សាច់មាន់ សណ្តែកសៀង ស៊ុត និង​ ធញ្ញជាតិ​ ។

អាហារ​បំប៉ន​សមត្ថភាព​ស៊ិ​ច​

​គ្មាន​ភាព​សុខ​ស្រួល ៖ បញ្ហា​នេះ​ច្រើន​បណ្តាលមកពី​មុខងារ​មិន​ប្រក្រតី​នៃ​ចរន្តឈាម និង​ អ័រម៉ូន​ភេទ​ញី ​។ ប៉ុន្តែ​វីតាមីន​អឺ អាចជួយ​សម្រួល​ចរន្តឈាម​បាន ​។ អាហារ​សម្បូរ​វីតាមីន​អឺ មានដូចជា ត្រី​សាល់​ម៉ុ​ន ផ្លែ​ប៉េងប៉ោះ គ្រាប់​អាល់​ម៉ុ​ន គ្រាប់​ផ្កាឈូករ័ត្ន ផ្លែ​គី​វី ស្វាយ ល្មៀត ស្ទឹម​ស ខ្ញី និង​ម្រេច ជាដើម ​។ ​ជារួម​មក ប្រសិនបើ​អ្នក​នៅតែ​មិនអាច​កែខៃ​បញ្ហា​បានទេ​នោះ គួរ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​ពិនិត្យ​រោគវិនិច្ឆ័យ និង ​ស្វែងរក​វិធី​ព្យាបាល​តាមបែប​វេជ្ជសាស្ត្រ​ ។​​លក្ខិណា​

អាហារ​បំប៉ន​សមត្ថភាព​ស៊ិ​ច​