តារា​ស្រី​វ័យ​ជ្រេទាំង ៥ ដួង​ មិនទាន់​រៀបការ​

បច្ចុប្បន្ននេះ មិនមែន​មានតែ​មនុស្ស​ប្រុស​នោះទេ​ដែល​និយម​ទុក​ខ្លួន​ឱ្យនៅ​ទំនេរ​រហូតដល់​អាយុ​សាម សែ​ក៏​មិនទាន់​ទទួលយក​នារី​ណា​ម្នា​ក់មក​ឱប​ត្រកង​គ្រង​ជា​គូជីវិត​នោះ ប៉ុន្តែ​សូម្បីតែ​តារា​ស្រី​ល្បីឈ្មោះ មួយចំនួន​នៅក្នុង​ប្រទេស​យើង​ក៏​ត្រូវបាន​ទស្សនិកជន​មើលឃើញថា ពួកនាង​ទុក​ខ្លួន​ឱ្យនៅ​ទំនេរ​រហូត មានឈ្មោះ​ជា​ក្រមុំសាវកែ មិន​ព្រម​ព្រគ​ល់​បេះដូង​ទទួលយក​បុរស​ណាមួយ​មក​កំដរ​ខ្សែជីវិត​បើទោះបី ជា​សម្រស់​ដ៏​ស្រស់ប្រិមប្រិយ​របស់​តារា​ទាំងនោះ អាច​ទាញ​ឆក់​អន្ទង​ត្រកង​យក​បេះដូង​កន្លង់​ទាំងពួង ឱ្យ​ឈ្លក់​វង្វេង​ងើបមុខ​មិន​រួច​យ៉ាងណាក៏ដោយ​។​ តារា​ស្រី​ដែលមាន​វ័យ​ជ្រេ​មិនទាន់​រៀបការ​ទាំងនោះ​មានដូចជា​៖

​ញឹម ចាន់ថន : តារា​ស្រី​ល្បី​ឡើង​កូដ​តាមរយៈ​ការសម្តែង​ភាពយន្ត​រូបនេះ​ត្រូវបាន​គេ​ដឹងថា​នាង​មាន វ័យ​ខ្ទង់​សាម​ជាង​ទៅហើយ​នៅក្នុង​ឆ្នាំនេះ ប៉ុន្តែ​នាង​ហាក់​មិន​អើពើ​នឹកនា​រឿង​យក​គូគាប់​មក​ទ្រាប់​ធ្វើជា ខ្នល់ខ្នើយ​កំដរ​ខ្សែជីវិត​នោះឡើយ ហើយ​កន្លងមក​ក៏​ធ្លាប់មាន​ព័ត៌មាន​ចុះផ្សាយ​ថា នាង​ឆ្អែត​នឹង​សំណួរ របស់​អ្នកសារព័ត៌មាន​រឿង​យក​ប្តីសី​ផងដែរ ។​

តារា​ស្រី​វ័យ​ជ្រេទាំង ៥ ដួង​ មិនទាន់​រៀបការ​

​ឌួង ហ្សូ​រី​ដា : តារា​ស្រី​ដែល​ល្បី​ថា​រៀនសូត្រ​បាន​ខ្ពស់ ហើយ​ក្តោប​ក្តាប់​ការងារ​សិល្បៈ​ជាច្រើន​នៅក្នុង ដៃ​រូបនេះ ក៏មាន​វ័យ​ជ្រេ​បន្តិច​ដែរ​ទាក់ទង​នឹង​រឿង​គូស្រករ ប៉ុន្តែ​មកដល់ពេលនេះ​ហាក់​គ្មាន​លេចឮ​ដំ ណឹ​ង​វិជ្ជមាន​ណាមួយ​ទាក់ទង​នឹង​ការចូល​រោងការ​របស់​នាង​នោះឡើយ​។​

តារា​ស្រី​វ័យ​ជ្រេទាំង ៥ ដួង​ មិនទាន់​រៀបការ​

តារា​ស្រី​វ័យ​ជ្រេទាំង ៥ ដួង​ មិនទាន់​រៀបការ​

​សូ​ដា នី​តា : តារា​បង្ហាញ​ម៉ូដ និង សម្តែង​សាច់​សខ្ចី​ម៉ដ្ឋខៃ​រលើបរលោង​កម្ពស់​បាន​ម្នាក់នេះ បើ​យើង មិន​តាមដាន​ពី​ជីវប្រវត្តិ​ពិត​របស់​នាង​ប្រហែលជា​ពិបាក​នឹង​គិតថា​នាង​មាន​អាយុ​ខ្ទង់​សាម​ណាស់ រឹតតែ ពិបាក​ជឿ​ទៅទៀត​ដែល​នាង​អាច​គេចវេះ​ពី​ការសុំ​រៀបការ​របស់​កន្លង់​ដែល​លង់​ស្នេហ៍​នឹង​នាង​នោះ​។

តារា​ស្រី​វ័យ​ជ្រេទាំង ៥ ដួង​ មិនទាន់​រៀបការ​

​សុន ស្រី​ពេជ្រ : តារាចម្រៀង​សំនៀង​ស្រួយ បែប​ស្រគត់ស្រគំ ដែល​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា​ជា​កូនស្រី របស់​តារា​កំប្លែង​ជើងចាស់​លោកតា សង់​ស៊ី​ស ម្នាក់នេះ ក៏មាន​វ័យ​ខ្ទង់​សាម​ដែរ​ទៅហើយ ប៉ុន្តែ​ក៏មាន ទាន់​មាន​លេចឮ​ដំណឹង​រឿង​រៀបការ​ដែរ គឺ​គ្រាន់​តែមាន​ដំណឹង​ថា​មាន​ម្ចាស់​ចិត្ត​តែប៉ុណ្ណោះ​។​

តារា​ស្រី​វ័យ​ជ្រេទាំង ៥ ដួង​ មិនទាន់​រៀបការ​

 

​ឈិ​ត សុជាតា : ពិធី​ការិនី​ដែលមាន​សម្រស់​ល្អ​ផូរផង់ ហើយក៏​ជា​ពិធី​ការិនី​ដែល​ហ៊ាន​បញ្ចេញ​មុខ​ថា នាង​បាន​ទៅ​កែកុន​ច្រមុះ​នៅ​ប្រទេស​ថៃ​ម្នាក់នេះ ក៏មាន​វ័យ​ជ្រេ​បន្តិច​ទៅហើយ​ដែរ​ក្នុង​រឿង​យក​គូ​ស្រ ករ តែ​បញ្ហា​នេះ​នាង​ហាក់​មិន​អើពើ​សោះឡើយ ដែល​ទស្សនិកជន​ភាគ​ច្រើន​ប៉ាន់​ស្មានថា ប្រហែលជា នាង​រវល់​នឹង​ការងារ​សិល្បៈ និង មុខ​ជំនួញ​ផ្ទាល់ខ្លួន​នាង​ខ្លាំងពេក ៕ ភូមិន្ទ​

តារា​ស្រី​វ័យ​ជ្រេទាំង ៥ ដួង​ មិនទាន់​រៀបការ​