​ការចុះ​ខ្សោយ​នៃ​ឃានវិញ្ញាណ​អាច​ជា​សញ្ញា​ប្រាប់​ថា​នឹង​កើត​ជំងឺ Alzheimer’s

​ការចុះ​ខ្សោយ​នៃ​ឃានវិញ្ញាណ​អាច​ជា​សញ្ញា​ប្រាប់​ថា​នឹង​កើត​ជំងឺ Alzheimer's

​ការបាត់បង់​វិញ្ញាណ​នៅ​ក្នុង​ការ​ហិតក្លិន​គឺជា​សញ្ញា​នៃ​ការចាប់ផ្តើម​មាន​បញ្ហា​នៅក្នុង​ការចងចាំ ហើយ​និង​ជំងឺ Alzheimer's ផងដែរ នេះ​បើ​តាម​របាយការណ៍​របស់លោក​Steven Reinberg អ្នកនាំពាក្យ​របស់ HealthDay កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ​។

​នាង Rosebud Roberts សាស្ត្រាចារ្យ​ផ្នែក​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរពេទ្យ the Mayo Clinic នៅ Rochester, Minn. ដែល​បាន​ដឹកនាំ​ការតាមដាន​សិក្សា​លើ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ជា​មធ្យម​៧៩​ឆ្នាំ​ចំនួន​១,៤០០​នាក់ អស់​ពេល​៣​ឆ្នាំ​កន្លះ បាន​និយាយថា​ចាស់ៗ​ដែល​បាត់​បង់បំណិន​នៅក្នុងការ​ហិតក្លិន អាច​នឹង​ចាប់ផ្តើម​មាន​បញ្ហា​នៅក្នុង​ការចងចាំ​២.២​ដង​ខ្លាំង​ជាង​អ្នក​ដែល​នៅ​ដឹង​ក្លិន​បាន​។ ហើយ​បើសិនជា​ពួកគាត់​មាន​បញ្ហា​នៃ​ការចងចាំ​នេះ​ស្រាប់ ពួក​គាត់​អាច​នឹង​ឈាន​ទៅ​កើត​ជំងឺ Alzheimer's   ហើយ​។​

នាង​បាន​និយាយ​ថែម​ទៀត​ថា "​ការ​ឱ្យ​មនុស្ស​ចាស់​ធ្វើតេស្ត​ហិតក្លិន អាច​ជួយ​ឱ្យ​កំណត់​រក​ឃើញ​អ្នក​ដែល​កំពុងតែ​មាន​បញ្ហា​នៅ​ក្នុង​ការបាត់បង់​ការ​ចងចាំ​និង​កំពុងតែ​វិវត្ត​ទៅរក​ការ​កើត​ជំងឺ Alzheimer's ។ គ្រូពេទ្យ​អាច​ប្រើ​វិធី​នេះ​ដើម្បី​ពិនិត្យ​រក​អ្នក​ដែល​នឹង​កើត​ជំងឺ Alzheimer's នៅក្នុង​គ្លីនិក​របស់ខ្លួន​បាន​"​។​

លោក James Hendrix នាយក​នៃ Global Science Initiatives របស់​សមាគម Alzheimer's Association បាន​ពន្យល់ថា "​របកគំហើញ​នេះ​បញ្ជាក់​ឱ្យដឹងថា​វា​អាច​មាន​បញ្ហា​ទាក់ទង​ទៅនឹង​ការខូចខាត​សរសៃប្រសាទ ព្រោះ​បំណិន​នៅក្នុងការ​ហិតក្លិនរ​បស់​យើង​មិន​ស្ថិត​តែ​នៅលើ​ច្រមុះ​មួយ​មុខ​នោះទេ គឺ​វា​មាន​សរសៃប្រសាទ​ដែល​បញ្ជូន​សារ​ទៅ​កាន់​ខួរក្បាល ផងដែរ​"​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។