សមាគមគ្រូពេទ្យ ស្ម័គ្រចិត្ត យុវជន សម្តេចតេជោ និងមជ្ឈមណ្ឌល វេជ្ជសាស្រ្ត ហេប្រុន (Hebron Medical Center) ចុះ MOU បង្កើនលទ្ធភាព និងប្រសិទ្ធភាព ក្នុងការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌លើវិស័យសុខាភិបាល ចុះជួយព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃតាមបណ្តាខេត្តនានា  នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០១៥ ពិធីចុះអនុស្សារណយោគយល់គ្នា (MOU) រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន Hebron Medical Center)ត្រូវបានប្រារព្ធធ្វើឡើងនៅ  មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន Hebron Medical Center ក្រោមអធិបតីភាព និងចុះហត្ថលេខាដោយ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និង លោកវេជ្ជបណ្ឌិត Kim Woo Jung នាយកមជ្ឈមណ្ឌល វេជ្ជសាស្រ្តហេប្រុន Hebron Medical Center។

លោកវេជ្ជបណ្ឌិត Kim Woo Jung បានមានប្រសាសន៍ថា កន្លងទៅនេះអង្គការសហប្រជាជាតិ បានកំណត់គោលដៅ សម្រាប់ការអភិវឌ្ឍ ១៧ចំណុចសម្រាប់ រយៈពេល១៥ឆ្នាំខាងមុខ ដែលនេះគឺជាចំណុចកណ្តាល នៃគោលដៅនិរន្តរភាព។

លោកថា "ដូច្នេះវាជាគោលដៅរបស់យើង ក្នុងការផ្តល់នូវគុណភាព និងការព្យាបាលវេជ្ជសាស្រ្ត សម្រាប់អ្នកជំងឺនៅកម្ពុជា ការវះកាត់ និងអភិវឌ្ឍបុគ្គលិកពេទ្យ ដែលមាន គុណភាពជាសកលតាមរយៈ ការអប់រំរបស់និស្សិត សម្រាប់យើងដើម្បីសម្រេចបាន នូវគោលដៅទាំងនេះ យើងត្រូវការមិត្តភក្តិល្អ និងរួមគ្នាកសាងបណ្តាញ ដែលមាន និរន្តភាពដោយផ្អែកលើ ការយល់ដឹង និងកិច្ចសហប្រត្តិបត្តិការ រវាងយើងទាំងអស់គ្នា"។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា "សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១២ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការព្យាបាលជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ដូចអ្វីដែលលោកវេជ្ជបណ្ឌិត Kim Woo Jung បានលើកឡើង គឺភាគីទាំងពីរមានគោលបំណង ដូចគ្នា មានយន្តការដូចគ្នាដើម្បី ជួយដល់ប្រជាពលរដ្ឋរបស់យើង"។

លោកវេជ្ជបណ្ឌិត Kim Woo Jung និងសហការីដែលបានគាំទ្រ និងចូលរួមជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការផ្តល់សេវាព្យាបាល ជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក និងទៅថ្ងៃអនាគត។

សូមបញ្ចាក់ថា នាពេលកន្លងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះអនុស្សារណយោគយល់គ្នា ជាមួយស្ថាប័នជាតិ អង្គការអន្តរជាតិ និងក្រុមហ៊ុន ឯកជននានាដើម្បីបង្កើនកិច្ចសហការ សំដៅបង្កើនលទ្ធភាព និងប្រសិទ្ធភាពដល់សមាគម ក្នុងការងារមនុស្សធម៌ និងជាយន្តការដើម្បីផ្តល់ឳកាសឱ្យយុវជន ដែលជា និស្សិតពេទ្យស្ម័គ្រចិត្តកម្ពុជា និងនិស្សិតពេទ្យស្ម័គ្រចិត្តអន្តរជាតិ មានឳកាសបំរើជូនប្រជាជន នៅតាមទីជនបទ តាមរយៈការព្យាបាលដោយឥតគិតថ្លៃ៕