ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​គ្រោះ​មហន្តរាយ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៥​ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​គ្រោះ​មហន្តរាយ ដែល​តាម​គម្រោង​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ៕