ឆ្នាំ ២០១៥ ជនអនាថា​នៅ​ទូទាំងប្រទេស​មាន​ជាង​៣​ពាន់​នាក់ កើន​ជាង​ឆ្នាំមុន​

​ភ្នំពេញ​៖​ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៥ ជនអនាថា​មាន​ចំនួន​បឋម​ជាង ៣​ពាន់​នាក់​។​បើ​ប្រៀបធៀប​ទិន្នន័យ​ឆ្នាំមុន ចំនួន​នេះ​កើនឡើង​ខ្លាំង​។ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អំពាវនាវ​ឲ្យ​សហគមន៍ជាតិ និង​អន្តរជាតិ បន្ត​ជួយសង្គ្រោះ​ជនអនាថា​នៅ​កម្ពុជា​។​

ឆ្នាំ ២០១៥ ជនអនាថា​នៅ​ទូទាំងប្រទេស​មាន​ជាង​៣​ពាន់​នាក់ កើន​ជាង​ឆ្នាំមុន​​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក តូច ចាន់នី បាន​ថ្លែង​ពី​ចំនួន​ជនអនាថា​នៅក្នុង​រាជធានី និង​ខេត្ត​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០១៥​នេះ ថា ជនអនាថា​ចំនួន ៣២៩៥​នាក់ ក្នុងនោះ​មាន ស្រី ១២១៨​នាក់​។ លោក​ថ្លែង​បែបនេះ ក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តីពី ជន​រស់​នៅតាម​ចិញ្ចើមផ្លូវ យុទ្ធសាស្ត្រ សំណើ និង​ដំណោះស្រាយ​រយៈពេល​វែង​នៅ​ថ្ងៃទី​១៥ ធ្នូ​នេះ ក្រោម​វត្តមាន​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច លោក វង សូត និង​លោកស្រី Wan Hea Lee តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ព្រមទាំង​អង្គការ​ជាតិ អន្តរជាតិ​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​ចំនួន​នេះ​មានការ​កើនឡើង បើ​ប្រៀបធៀប​នឹង​ទិន្នន័យ​ឆ្នាំមុន​។ តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជនអនាថា នៅតាម​រាជធានី​ខេត្ត​មាន​ចំនួន​សរុប​៩៥៩​នាក់​តែប៉ុណ្ណោះ​។​

​ក្នុងឱកាស​នោះដែរ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច លោក វង សូត បាន​ថ្លែង​ពី​បញ្ហា​ជនអនាថា​នាំ​ឲ្យ​មាន​ផលវិបាក​សង្គម​នានា ដូចជា បង្ក​ឲ្យ​កុមារ​នៅក្នុង​បន្ទុកគ្រួសារ​មិនបាន​រៀនសូត្រ ធ្វើ​ឲ្យ​បាត់ បង់​ឆ្នាំ ២០១៥ ជនអនាថា​នៅ​ទូទាំងប្រទេស​មាន​ជាង​៣​ពាន់​នាក់ កើន​ជាង​ឆ្នាំមុន​កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រពៃណី សុខភាព របៀបរៀបរយ​តាម​ទីសាធារណៈ​។ ហើយ​ថា ជន អនាថា​មួយចំនួន បាន​ធ្លាក់ខ្លួន​យ៉ាងធ្ងន់ធ្ងរ​តាមរយៈ​ការអូសទាញ​ពី​ជន​ទុច្ចរិត​ឲ្យ​ប្រព្រឹត្ត​អំពើ អបាយមុខ ពាលា​អាវាសែ សេព​គ្រឿងញៀន លួច​ឆក់​ប្លន់ ប្រព្រឹត្ត​អំពើ​ពេស្យាចារ ជួញដូរ​មនុស្ស និង​អំពើហិង្សា​ក្នុង​គ្រួសារ ជាដើម​។ លោក វង សូត បាន​បន្ទោស​ឥទ្ធិពល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ព្រមទាំង​គ្រោះមហន្តរាយ​នានា បាន​នាំ​ឲ្យ​មាន​ផលវិបាក​ជាច្រើន​ចំពោះ​ការងារ​សង្គមកិច្ច ហើយ​ប្រជាជន​ធ្លាក់​ក្នុង បញ្ហា​ជីវភាព​រស់នៅ គ្មាន​ចំណេះ​ជំនាញ​វិជ្ជាជីវៈ ពិសេស​គឺ​ការខ្វះខាត​ស្បៀងអាហារ​។​

ឆ្នាំ ២០១៥ ជនអនាថា​នៅ​ទូទាំងប្រទេស​មាន​ជាង​៣​ពាន់​នាក់ កើន​ជាង​ឆ្នាំមុន​​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក វង សូត អំពាវ​ឲ្យ​មន្ត្រីក្រោមឱវាទ និង​ម្ចាស់ជំនួយ​អន្តរជាតិ នានា បន្ត​ចូលរួម​ជួយសង្គ្រោះ​ជនអនាថា​ទាំងអស់​ទៀត ដើម្បី​លើកកម្ពស់​សុខមាលភាព​សង្គម​កម្ពុជា​ទាំងមូល​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​តាមរយៈ​សន្និសីទ​ជាតិ​នេះ ខ្ញុំ​សូម​អំពាវ នាវ​ដល់​ប្រទេស​ផ្តល់ជំនួយ និង​អង្គការ​ដៃគូ​អភិវឌ្ឍ​ទាំងអស់ សូម​ចូល​រួមជាមួយ​គណៈកម្មាធិកា​រ​ជាតិ ដោះស្រាយ​បញ្ហា​ជនអនាថា ជា​អង្គការ​អនុវត្ត​គោលនយោបាយ​មនុស្សធម៌ និង​គោរព​សិទ្ធិមនុស្ស​របស់​រាជរ​ដ្ឋា​ភិ​បាល ចំពោះ​ជនក្រីក្រ​ងាយ​រងគ្រោះ​ក្នុងសង្គម ក្នុងការ​ដោះស្រាយ​បញ្ហា​ជនអនាថា សំដៅ​កាត់បន្ថយ​ជា​អតិបរមា នូវ​ទុរគត​ភាព បង្កើត​ស្មារតី សាមគ្គី​ជាមួយគ្នា​ទៅវិញទៅមក​ក្នុងសង្គម​»​។​

​សូមបញ្ជាក់​ជាថ្មី តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជនអនាថា​នៅតាម​រាជធានី​ខេត្ត​មាន​ចំនួន​សរុប​៩៥៩​នាក់ ក្នុងនោះ​រាជធានី​ភ្នំពេញ​ចំនួន​៤២៧​នាក់​ខេត្តកំពង់ឆ្នាំង​ចំនួន​៣៣​នាក់ តាកែវ​ចំនួន​២៩​នាក់ ព្រះសីហនុ​ចំនួន​១៣​នាក់ ស្វាយរៀង​ចំនួន​៨៤​នាក់​កោះកុង​០១​នាក់ កំពត​ចំនួន​១៤​នាក់ កែប​ចំនួន​០១​នាក់ ឧ​ត្ត​រ​មានជ័យ​ចំនួន​៣២​នាក់ កណ្តាល​ចំនួន​៧៣​នាក់ ពោធិ៍សាត់​ចំនួន​១៣​នាក់​សៀមរាប​ចំនួន​១៦៤​នាក់​និង​ខេត្តបន្ទាយមានជ័យ​ចំនួន​
៧៥​នាក់​៕