ជនជាតិថៃម្នាក់ ប្រឈមមុខនឹងការ ជាប់ពន្ធធនាគារពីបទ ជេរប្រមាថសុនខ ព្រះមហាក្សត្រ

បាងកក៖ ជនជាតិថៃម្នាក់ ប្រឈមមុខនឹងការ ជាប់ពន្ធធនាគារ ពីបទជេរប្រមាថសុនខ របស់ព្រះរាជាថៃ នេះបើយោងតាមការ លើកឡើងរបស់មេធាវី ដកស្រង់ដោយ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Thanakorn Siripaiboon ដែលមានវ័យ២៧ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ ពីបទចំអកមើលងាយទៅលើព្រះរាជា និងសុនខ របស់ទ្រង់ តាមរយៈប្រព័ន្ធទំនាក់ទំនង សង្គម Facebook  នេះបើយោងតាមការលើកឡើង របស់លោកស្រីមេធាវី Pawinee Chumsri ប្រាប់សារព័ត៌មាន AFP។

មេធាវីរូបនេះបានឲ្យដឹងថា លោក Thanakorn បានបង្ហោះរូបភាពបីសន្លឹក ជាមួយនឹងសារចំអកមើលងាយ សត្វចិញ្ចឹមរបស់ព្រះមហាក្សត្រ លើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ។

សូមជម្រាបថា ប្រទេស ថៃ ជាប្រទេសដែលមានច្បាប់ រឹតបន្តឹងទៅលើការប្រមាថ ជេស្តាព្រះរាជា ធ្ងន់ធ្ងរជាងគេនៅលើពិភពលោក។ ជនណាដែលប្រមាថព្រះរាជា Bhumibol Adulyadej ឬព្រះមហាក្សត្រី រាជវង្សានុវង្ស អាចត្រូវប្រឈមមុខនឹងការ ជាប់ពន្ធធនាគាររយៈពេល១៥ឆ្នាំ សម្រាប់ក្នុងមួយករណី៕

ជនជាតិថៃម្នាក់ ប្រឈមមុខនឹងការ ជាប់ពន្ធធនាគារពីបទ ជេរប្រមាថសុនខ ព្រះមហាក្សត្រ