ទូតអូស្ត្រាលីពេញចិត្ត ចំពោះកិច្ចសហ ប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល កម្ពុជាយ៉ាងជិតស្និទ

-សម្ដេចតេជោ ហ៊ុន សែន នឹងទៅបំពេញ ទស្សនកិច្ចនៅអូស្ត្រាលី នៅដើមឆ្នាំ២០១៦ ខាងមុខនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានអនុញ្ញាតិឲ្យលោកស្រី Alison Burrows ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសម និងជំរាបលា បន្ទាប់ពីលោកស្រី បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា អស់រយៈពេល ៣ឆ្នាំកន្លងមកនេះ នាវិមានសន្តិភាព។

នៅក្នុងឱកាសនោះដែរ លោកស្រី បានផ្ដាំសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ជូនដល់សម្ដេចតេជោ ផងដែរ។

ទន្ទឹមនឹងនោះ លោកស្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា ជាពិសេសការទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរ ដែលកំពុងតែរីកចំរើនទៅមុខជានិច្ច។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា បេសកកម្មការទូត របស់លោកស្រីកន្លងមក នៅកម្ពុជា គឺផ្តោតទៅការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ភេវរកម្ម និង លើបញ្ហាកសិកម្ម សុខុមាលភាព យុត្តិធម៌ តុលាការខ្មែរក្រហម និង ការដោះមីនជាដើម។ លោកស្រីបន្តថា លោកស្រីពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានមោទនភាពយ៉ាងខ្លាំង ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកំពុងរីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោ បានជំរុញឲ្យពង្រឹងលើ កិច្ចសហប្រតិបត្តិការទំនាក់ទំនង និងបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីអូស្រា្តលី សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅដើមឆ្នាំ ២០១៦ ខាងមុខ ដើម្បីរិតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងអូស្រ្តាលីឲ្យកាន់តែរឹងមាំថែមទៀត៕

ទូតអូស្ត្រាលីពេញចិត្ត ចំពោះកិច្ចសហ ប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល កម្ពុជាយ៉ាងជិតស្និទ

ទូតអូស្ត្រាលីពេញចិត្ត ចំពោះកិច្ចសហ ប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល កម្ពុជាយ៉ាងជិតស្និទ

ទូតអូស្ត្រាលីពេញចិត្ត ចំពោះកិច្ចសហ ប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល កម្ពុជាយ៉ាងជិតស្និទ