សាលា​រាជធានី កំពុងដំណើរការ​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងត្របែក​ថ្មី បំពាក់​ម៉ូ​ទ័​រ​បូមទឹក​សរុប ១១​គ្រឿង

ភ្នំពេញ: ​សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរកា​រ​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងត្របែក​ថ្មី ដែល​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​សរុប ១១​គ្រឿង ក្នុងនោះ ម៉ូ​ទ័​រ​ទំហំ ១​ម៉ែត្រ ចំនួន​៥​គ្រឿង ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ខណ្ឌចំការមន ៧​មករា និង​ខណ្ឌដូនពេញ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា ដោយ​ទទួលបាន​គោលការណ៍​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរកា​រ​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងត្របែក​ថ្មី ដែល​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​សរុប ១១​គ្រឿង ក្នុងនោះ ម៉ូ​ទ័​រ​ទំហំ ១​ម៉ែត្រ ចំនួន​៥​គ្រឿង និង​ទំហំ ០,៨​ម៉ែត្រ ចំនួន ៦​គ្រឿង មាន​សមត្ថភាព​បូមទឹក​សរុប ៨៤.០០០​ម៉ែត្រគូប​ក្នុង​១​ម៉ោង ត្រូវជា ២៣,៣​ម៉ែត្រគូប​ក្នុង​១​វិនាទី​។​

​ស្ថានីយ៍​បូមទឹក​ថ្មី​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ខណ្ឌចំការមន ៧​មករា និង​ខណ្ឌដូនពេញ ហើយ​យើង​រំពឹងថា ស្ថានីយ​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ដល់​ចរន្ដទឹក​ហូរ​ឲ្យ​កាន់តែ​ប្រសើរ និង​កាត់បន្ថយ​ការ​ជន់​លិច​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំងបី​នេះ​៕​