គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​ជួប​គ្រោះថ្នាក់​ចរាចរណ៍

លោក Sam ទើបតែដឹកនាំភ្នំពេញ​ក្រោន​ការពារ​តំណែងជើងឯក MCL បាន​សម្រេចក្លិប​ភ្នំពេញ​ក្រោ​ន បានចេញ​សេចក្តីប្រកាស​ព័ត៌មាននៅ​លើហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​​នៅ​រាត្រី​ថ្ងៃទី១៥ ខែធ្នូ នេះ​ថា គ្រូបង្វឹក​សញ្ជាតិ​ស្វី​ស លោក Sam Schweingruber បាន​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ កាលពី​យប់មិញ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

ក្លិប​ដែល​ទើប​ការពារ​តំណែង​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កមួយ​នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​បានច្បាស់លាស់​នោះឡើយ គ្រាន់តែ​អះអាងថា លោក Sam ត្រូវ​បន្ត​ស្ថិតនៅក្រោម​ការព្យាបាល ហើយ​បាន​សំណូមពរ​ដល់​អ្នកគាំទ្រ​ទាំងអស់​ឲ្យ​គោរព​សិទ្ធិ​ឯកជន​របស់​គ្រូបង្វឹក៕

គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​ជួប​គ្រោះថ្នាក់​ចរាចរណ៍