ក្មេងប្រុស​អាយុ​២​ឆ្នាំ​ពុល​ថ្នាំ​កណ្តុរ​ស្លាប់​

​ក្រុងព្រះសីហនុ​៖ ក្មេងប្រុស​ដែល​ទើប​មាន​អាយុ​ត្រឹមតែ​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ​បាន​រងគ្រោះ​រហូតដល់​ស្លា​ប់​បាត់​បង់ជីវិត ដោយសារតែ​ពុល​ថ្នាំ​សម្លាប់សត្វ​កណ្តុរ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

បើតាម​ក្រុមគ្រួសារ​រងគ្រោះ​ក៍​ដូចជា​អ្នកស្រុក​ជិតខាង និយាយ​ឲ្យ​ដឹងថា​មុនពេល​គ្រោះថ្នាក់​កើតឡើង ម្តាយ​ក្មេងប្រុស​រងគ្រោះ​ដែលជា​កម្ម​ការី​នី​រោងចក្រ និង​ឳ​ពុក​បានចេញ​ទៅធ្វើ​ការដូ​ច​សព្វមួយដង ដោយ​ទុកអោយ​កូនប្រុស​តូច​នេះ​នៅផ្ទះ​ជាមួយ​ជីដូន ហើយ​ការពុល​ស្លាប់​នេះ​ទំនងជា​ក្មេង​នេះ​ដើរលេង​ក្បែរ​ផ្ទះ​ហើយ​រើស​ចំណី​ដែល​គេ​ដាក់​លាយថ្នាំ​កណ្តុរ​មក​បរិភោគ​ទើប​បណ្តាលអោយ​ពុល​ស្លាប់បាត់​បង់ជីវិត​។ កុមារ​រងគ្រោះ​មានឈ្មោះ​ចាន់ សំណាង ភេទ​ប្រុស អាយុ​ជាង​២​ឆ្នាំ មាន​ឪពុក ឈ្មោះ​ចាន់ សុ​ត​ន្ឋា ម្តាយ​ឈ្មោះ ម៉ាប់ លាភ មានមុខរ​បរជា​កម្ម​ករ​។​

​នៅ​រសៀល​ថ្ងៃទី​១៥​នេះដែរ ដោយ​មើលឃើញ​អំពី​ទុក​លំបាក នៃ​គ្រួសារ​សព លោក ឧ​ត្ត​ម សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​បាន​នាំយក​ថវិកា​មួយចំនួន​ទៅ​ចូល រួម​រំលែក​ទុក​គ្រួសារ​នៃ​សព​៕ សមុទ្រ​ខៀវ​ ​

KA-15-12-2015-01 KA-15-12-2015-02