World Bank៖ ឥណ្ឌូនេស៊ី ខាតបង់ប្រាក់ ១៦ពាន់លានដុល្លារ ដោយសារភ្លើងឆេះព្រៃ និងដីស្រែ

ចាកាតា៖ សេដ្ឋកិច្ចប្រទេស ឥណ្ឌូនេស៊ី ឆ្នាំ២០១៥នេះ បានរងផលប៉ះពាល់ ដោយខាតបង់ទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារអាម៉េរិក ដោយសារហេតុការណ៍ ភ្លើងឆេះព្រៃ និងដីស្រែ បង្កជាផ្សែងអព្ទនៅតំបន់អាស៊ីអាគ្នេយ៍ ដែលតួលេខនេះ ស្មើនឹង ២ដងនៃទឹកប្រាក់ដែលត្រូវចំណាយ ទៅលើការស្ថាបនាប្រទេសឡើងវិញ បន្ទាប់ពីរលកយក្សស៊ូណាមី កាលពីឆ្នាំ២០០៤កន្លងទៅនេះ នេះបើយោងតាមការលើកឡើង របស់ធនាគារពិភពលោក World Bank ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

សូមជម្រាបថា ភ្លើង និងផ្សែងអព្ទ តែងតែកើតឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ដោយសារពីការកាប់ និងដុតសម្អាតវាលស្រែ ប៉ុន្តែសម្រាប់ឆ្នាំ២០១៥នេះ វាបានផ្តល់នូវផលប៉ះពាល់ យ៉ាងខ្លាំងមិនធ្លាប់មាន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបាន បង្កការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឲ្យមនុស្ស ជាច្រើននាក់ត្រូវធ្លាក់ខ្លួនឈឺ។

ប្រភពពីWorld Bank បានឲ្យដឹងថា អណ្តាតភ្លើង បានឆាបឆេះរីករាលដាលលើដីព្រៃ និងវាលស្រែចំនួន ២,៦លានហិចតា គិតចាប់តាំងពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០១៥នេះ។ បញ្ហានេះ បានបណ្តាលឲ្យប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីមួយនេះ ត្រូវខាតបង់ប្រាក់ប្រមាណ ១៦,១ពាន់លានដុល្លារអាម៉េរិក ស្មើនឹង១,៩ភាគរយនៃGDPសរុបសម្រាប់ឆ្នាំ២០១៥នេះ៕

World Bank៖ ឥណ្ឌូនេស៊ី ខាតបង់ប្រាក់ ១៦ពាន់លានដុល្លារ ដោយសារភ្លើងឆេះព្រៃ និងដីស្រែ

  • World Bank៖ ឥណ្ឌូនេស៊ី ខាតបង់ប្រាក់ ១៦ពាន់លានដុល្លារ ដោយសារភ្លើងឆេះព្រៃ និងដីស្រែ已关闭评论
  • 50 views
  • Hide Sidebar
    A+
Publish on:2015/12/15  Category:​អន្តរជាតិ