បរសម្នាក់ត្រូវបាន រថយន្តបុក ដួលម៉ូតូបោក បែកក្បាលស្លាប់ នៅស្រុកអង្គស្នួល

កណ្ដាល៖ បុរសវ័យប្រមាណ ៣០ឆ្នាំម្នាក់ បានដួលម៉ូតូបោកក្បាលស្លាប់ នៅថ្នល់ បន្ទាប់ពីត្រូវរថយន្ត កៀរនៅម៉ោងប្រមាណ ៦និង៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ២៩-៣០ មុខភូមិព្រៃទន្លាប់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដេងថា ក្រោយពីបានបើករថយន្តកៀរ ជនរងគ្រោះបណ្ដាល ឲ្យដួលបោកក្បាលស្លាប់នៅលើថ្នល់ អ្នកបើកបររថយន្តបានជិះ គេចខ្លួនបាត់ ដោយពុំមាននរណាម្នាក់ស្គាល់ ពីអត្តសញ្ញាណរថយន្តនោះទេ ដោយឡែកជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ភិន សាវិន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃគោគទ្រព្យ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AC-6541 ។

សាក្សីបានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តបង្កហេតុបានបើកបរ ពីកើតទៅលិច លុះមកដល់ភូមិព្រៃទន្លាប់ត្បូង បានកៀរម៉ូតូជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះ ដួលបោកក្បាលនៅលើថ្នល់ ស្លាប់ដោយពុំមានមួកសុវត្ថិភាព ឯម៉ូតូរងការខូតខាតស្ទើរទាំងស្រុង។

សូមបញ្ជាក់ថា ក្រោយកើតហេតុកម្លាំង ជំនាញបានចុះទៅធ្វើការវាស់វែង និងទាក់ទងស្វែងរកគ្រួសារសាច់ញាតិ ប្រគល់សពដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណី៕