​លោក​ គឹម​ស្រ៊ុន ​​ថា​អ្នក​វ៉ៃ​​លោក​​យាយ​ចំណាស់​​​នៅ​​អូឡាំពិក​​មិន​មែន​កីឡាករ​ប៉េតង់​ទេ


​លោក​ គឹម​ស្រ៊ុន ​​ថា​អ្នក​វ៉ៃ​​លោក​​យាយ​ចំណាស់​​​នៅ​​អូឡាំពិក​​មិន​មែន​កីឡាករ​ប៉េតង់​ទេ

ប្រជាជន​ជា​ច្រើន​បាន​យល់​ច្រឡំ​ថា បុរស​ម្នាក់​ដែល​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​លោក​យាយ​ចំណាស់​ម្នាក់​នៅ​ទីលាន​សហព័ន្ធ​កីឡា​ប៉េតង់​និង​ប៊ូល​កម្ពុជា​នោះ គឺ​ជា​កីឡាករ​ជម្រើស​ជាតិ​ប៉េតង់​ម្នាក់ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល​ និង​​ប៉េតង់​កម្ពុជា​បាន​ចេញ​មក​អះអាង​ថា​បុរស​ម្នាក់​នោះ​មិន​មែន​ជា​កីឡាករ​ជម្រើស​ជាតិ​នោះ​ទេ ពោល​គឺ​អាច​ជា​មហាជន​ដែល​មក​ចូល​លេង​ធម្មតា​ប៉ុណ្ណោះ។

 

​លោក​ គឹម​ស្រ៊ុន ​​ថា​អ្នក​វ៉ៃ​​លោក​​យាយ​ចំណាស់​​​នៅ​​អូឡាំពិក​​មិន​មែន​កីឡាករ​ប៉េតង់​ទេលោក អ៊ិន គឹម​ស្រ៊ុន​

 

មាន​ការ​ភ្ញាក់ផ្អើល​និង​រិះគន់​យ៉ាង​ចាស់​ដៃ ចំពោះ​បុគ្គល​ម្នាក់​កាល​ពី​ម្សិលមិញ​នេះ បន្ទាប់​ពី​បែក​ធ្លាយ​វីដេអូ​មួយ​ដែល​បុរស​ម្នាក់​នោះ លោត​ទៅ​វាយ​ទាត់​ធាក់​លោក​យាយ​ម្នាក់​នៅ​ទីលាន​របស់​សហព័ន្ធ​កីឡា​ប៉េតង់​និង​ប៊ូល​កម្ពុជា​ក្នុង​ស្ដាត​អូឡាំពិក។ ដោយ​មាន​គេហទំព័រ​ខ្លះ​បាន​ចុះផ្សាយ​ថា​បុរស​ម្នាក់​នោះ ជា​កីឡាករ​ប៉េតង់​ម្នាក់​ទៀត​ផង។

 

​លោក​ គឹម​ស្រ៊ុន ​​ថា​អ្នក​វ៉ៃ​​លោក​​យាយ​ចំណាស់​​​នៅ​​អូឡាំពិក​​មិន​មែន​កីឡាករ​ប៉េតង់​ទេ

 រូបភាព​ថតចេញ​ពី​វីដេអូ​ របស់​បុរស​ម្នាក់​វ៉ៃ​លោកយាយ​នៅ​ស្ដាត

 

ដើម្បី​បកស្រាយ​ឱ្យ​បាន​ច្បាស់ នៅ​ព្រឹក​នេះ​លោក អ៊ិន គឹម​ស្រ៊ុន ​បាន​បញ្ជាក់​ថា​សហព័ន្ធ​ប៉េតង់​កម្ពុជា​មិន​បាន​ដឹង​រឿង​នោះ​ទេ ដោយ​លោក​បាន​ឃើញ​ព័ត៌មាន​បុរស​ម្នាក់​វាយ​ស្ត្រី​ចំណាស់​ម្នាក់​មែន​ប៉ុន្តែ​បុរស​ម្នាក់​នោះ​មិនមែន​ជា​កីឡាករ​ប៉េតង់​កម្ពុជា​នោះ​ទេ ពោល​គឺ​កីឡាករ​ប៉េតង់​កម្ពុជា​ទាំង​អស់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ត្រឹម​ត្រូវ មិន​បាន​ទៅ​ធ្វើ​អំពើ​អាក្រក់​យ៉ាង​នេះ​នោះ​ទេ។ លោក បាន​បញ្ជាក់​ទៀត​ថា នៅ​ទី​កន្លែង​នោះ​មាន​មហាជន​តែងតែ​ទៅ​លេង​ច្រើន ដូច្នេះ​អាច​នឹង​មាន​ការ​យល់​ច្រឡំ​ថា​អ្នក​វាយ​នោះ​ជា​កីឡាករ ប៉ុន្តែ​ជាក់ស្ដែង​ទៅ​មិន​មែន​នោះ​ទេ។​

 

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល​ និង​​ប៉េតង់​កម្ពុជា​ បាន​ប្រាប់​បន្ថែម​ទៀត​ថា ប្រសិន​បើ​មាន​រឿង​ដូច្នេះ​កើត​ឡើង​ហើយ​ខាង​កីឡាករ​ប៉េតង់​កម្ពុជា ជា​អ្នក​ធ្វើ​មែន​នោះ លោក​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​មិន​ឱ្យ​ជន​ដៃ​ដល់​រួច​ខ្លួន​នោះ​ទេ ហើយ​កីឡាករ​ម្នាក់​នោះ​ក៏​មិន​អាច​នៅ​ជម្រើស​ជាតិ​កម្ពុជា​បាន​ទៀត​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ