កប៉ាល់​ចម្បាំង​រុស្ស៊ី​បាញ់​ព្រមាន​កប៉ាល់​នេសាទ​​តួកគី​​​

កប៉ាល់​ចម្បាំង​រុស្ស៊ី​បាញ់​ព្រមាន​កប៉ាល់​នេសាទ​​តួកគី​​​

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បានឲ្យ​ដឹង​ថា​កប៉ាល់​ចម្បាំង​​មួយ​គ្រឿង​របស់​ខ្លួន​​​​​បាន​បាញ់​​ព្រមាន​ទៅ​លើ​​កប៉ាល់​​នេសាទ​មួយ​របស់​តួកគី​​នៅ​សមុទ្រ​ Aegean ​ចន្លោះ​​ពី​ក្រិក​​ និង​​តូកគី។

 

កប៉ាល់​ចម្បាំង​រុស្ស៊ី​បាញ់​ព្រមាន​កប៉ាល់​នេសាទ​​តួកគី​​​
 

តាម​ប្រភព​ព័ត៌មាន​​ពី​ Daily Mail បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​​ខាង​លើ​បាន​កើត​ឡើង​​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​កន្លង​ទៅ។​ ​កប៉ាល់​នេសាទ​​​តួកគី មិន​ត្រូវ​គេ​ស្គាល់​ឈ្មោះ​បាន​​​​ខក​ខាន​​មិន​បាន​ឆ្លើយ​តប​​ទៅ​នឹង​ការ​ព្រមាន​ឲ្យ​គេច​ចេញ​ពី​កប៉ាល់​ចម្បាំង​​​រុស្ស៊ី Smetlivy ។

 

កប៉ាល់​នេសាទនោះ​​​បាន​​​ចូល​មក​ក្បែរ​​កប៉ាល់​ចម្បាំង Smetlivy ក្នុង​ចម្ងាយ​​៦០០​ម៉ែត្រ ​មុន​ពេល​​ត្រូវ​កប៉ាល់​ចម្បាំង​​នោះ​បាញ់​ព្រមាន​​និង​បាន​បង្វែរ​ទិស​ដៅ​វិញ។

 

ជុំ​វិញ​បញ្ហា​ខាង​លើ​ ​ឯកអគ្គរដ្ឋទូត​​​កងទ័ព​តួកគី​​​​​ក្នុង​ទី​ក្រុង​មូស្គូ​ក៏​ត្រូវ​បាន​កោះ​ហៅ​​​​​ក្រសួង​ការបរទេស​​​រុស្ស៊ី​​​ផង​ដែរ​ដើម្បី​ពិភាក្សា​​ចំពោះ​បញ្ហា​នោះ។​​​​ វា​ជា​​មួយ​ដែល​បាន​បង្កើន​សំពាធ​តឹង​តែង​កាន់តែ​ខ្លាំង​ ក្រោយ​ពេល​​​ប្រទេស​ទាំង​ពីរ​ កំពុង​មាន​​បញ្ហា​មើល​មុខ​គ្នា​មិន​ចំ​ដោយ​សារ​ការ​បាញ់​​ទម្លាក់​​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​ពី​សំណាក់​ប្រទេស​តួកគី​កាល​ពី​ពេល​​កន្លង​ទៅ៕

 

ចុចអាន៖ កិច្ច​ប្រជុំ​​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ឈាន​ដល់​ការ​ព្រមព្រៀង​​​​​គ្នា​​​​កាត់​បន្ថយ​​ការ​បញ្ចេញ​​​កាបូន​ក្នុង​បរិយាកាស

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, dailymail ​​​