កីឡាកាយសម្ព័ន្ធរកបានមេដាយសំរិទ្ធមួយគ្រឿងពីការប្រកួតជើងឯកអាស៊ី

ភ្នំពេញ:     ​ភ្នំពេញ​:​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ដែល​ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី​៥​នៅ​ទីក្រុង​ហូជីមិញ​(5th ASIAN  Aerobic Championship 2015)​ពីថ្ងៃ​ទី ៧ ដល់​១៤​ធ្នូ​នោះបាន​ត្រឡប់​មកវិញហើយ ។​

​    ​លោក​ណ​យ ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង ជា​ប្រតិភូ​ដឹកនាំ​កីឡាករ​-​កីឡាការិនី​ កម្ពុជា​ទៅ​ចូលរួម​ប្រកួត​នោះបាន​ឲ្យ​ដឹងថា​មាន​ប្រទេស​ចំនួន​១០​ក្នុង​ ទ្វីបអាស៊ី​ចូលរួម​ដែល​ប្រទេស​ទាំងនោះ​សុទ្ធតែជា​ប្រទេស​មហាអំណាច​កីឡា​ កាយសម្ព័ន្ធ​តែម្ដង ។​

    ​ប្រទេស​ទាំង ១០​នោះ​រួមមាន​វៀតណាម​ជា​ម្ចាស់ផ្ទះ ជប៉ុន កម្ពុជា ថៃ កូ​រេ ចិន ហុងកុង អ៊ីរ៉ង់ ម៉ុង​ហ្គោ​លី​ និង អូស្ត្រាលី ។​ការប្រកួត​ចែកចេញជា ២ ប្រភេទ​គឺ​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​កម្ពុ​ជាមាន ១ នាក់​គឺ​កីឡាករ​ ជឿន ចាន់​បូរី ដែល​ដណ្ដើមបាន​មេដាយសំរិទ្ធ​ពី​ការប្រកួត​នេះ ។​កីឡាករ​សោ សុ​ផេង និង កីឡាការិនី​សោ សុ​គីម ប្រកួត​ក្នុង​ប្រភេទ​អាយុ​លើ​១៨​ឆ្នាំ ។​

​     ​លោក​ផា​ណា​បាន​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ការប្រកួត​នេះ​កម្ពុជា​ជួប​សុទ្ធតែ​ ក្រុម​ខ្លាំង​លំដាប់​ពិភពលោក​ឯណោះ​ដូចជា​កូ​រេ ចិន និង វៀតណាម​ជាដើម ។​

​     ​លោក​ទទួលស្គាល់ថា​សម្រាប់​ប្រភេទ​អាយុ​លើ​១៨​ឆ្នាំនេះ​កម្ពុជា​មិន​ដ​ណ្ដើ ​មាន​មេដាយ​មែន​តែ​កម្ពុជា​បានធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ដោយសារតែ​ដណ្ដើមបាន​ ចំណាត់ថ្នាក់​ល្អជា​មុន ។ ការជួប​ប្រកួត​ជាមួយ​ប្រទេស​ដែលជា​យក្ស​កាយ​សម្ព័ន្ធ​បែបនេះ​បានធ្វើ​ឲ្យ​ កីឡាករ​-​កីឡាការិនី​កម្ពុជា​មានការ​ភ្ញាក់​អារម្មណ៍​ច្រើន​ហើយ​យល់ដឹង​ កាន់តែច្រើន​ពី​ចំណុច​ខ្សោយ​របស់ខ្លួន ។​

​    ​សម្រាប់​កីឡាករ​ជឿន ខាន់​បូរី​វិញ​នោះ​ប្រកួត​ក្នុង​ប្រភេទ Age Group 2​ឯកត្តជន​ហើយ​ដណ្ដើមបាន​មេដាយ​សំរិទ្ធ​មួយគ្រឿង ។ លោក​អគ្គលេខាធិការ​ទទួល​ស្គាល់​ថា​សមត្ថភាព និង បច្ចេកទេស​កីឡាករ​-​កីឡាការិនី​កម្ពុជា​មានការ​រីកចម្រើន​ច្រើន​នៅពេលដែល​ ពួកគេ​ចូលរួម​ប្រជែង​ជាមួយ​ជើង​ខ្លាំងៗ​បែបនេះ​នោះ ។​

​    ​គួរ​បញ្ជាក់ថា​ក្នុង​ព្រឹត្តិការណ៍​នេះ​ចៅក្រម​កាយសម្ព័ន្ធ​អន្តរជាតិ​ កម្ពុជា​មួយរូប​គឺ​លោក​ស៊ុំ ស្រ៊ន​ត្រូវបាន​សហ​ព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អាស៊ី​អញ្ជើញ​ឲ្យ​ចូលរួម​ បំពេញការងារ​នៅក្នុង​ការប្រកួត​កម្រិត​ទ្វីប​នេះ ។​