ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

២០១៥ គឺជា​ឆ្នាំ​មួយ ដែល​មាន​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​អស្ចារ្យ​ជា​ច្រើន ទោះ​​មិន​មែន​ World Cup ផ្នែក​បុរស​ក៏​ដោយ។ តើ​មាន​ការ​ប្រកួត​អ្វី​ខ្លះ? ​ចង់​ដឹង​ច្បាស់​ សូម​ទស្សនា​ព្រឹត្តិការណ៍​​អស្ចារ្យ​ទាំង​៧​ខាង​ក្រោម៖

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

 

 

៧. ​ផ្ដាច់ព្រ័ត្រ​ World Cup ​នារី៖

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

 

​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ World Cup ​​ក្រុម​បាល់ទាត់​នារី ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​កាណាដា ​កាល​ថ្ងៃ​ទី​៥ ខែ​កក្កដា ​ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​នារី​អាមេរិក ​យក​ឈ្នះ​លើ​ក្រុម​នារី​ជប៉ុន​ ដោយ​លទ្ធផល​ ៥-២។

 

​៦. ផ្ដាច់ព្រ័ត្រ​ CONCACAF Gold Cup៖

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

 

Gold Cup ​ដែល​ធ្វើ​ការ​ប្រកួត​រៀងរាល់​២​ឆ្នាំ​ម្ដង ​បាន​​ធ្វើ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​អាមេរិក កាល​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ដោយ​​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ បាន​យក​ឈ្នះ​លើ​​ចាម៉ៃកា ៣-១ លើក​ពាន​លើក​ទី​១០​របស់​ខ្លួន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

 

៥. ​ថ្ងៃ​បញ្ចប់​ Premier League របស់​អង់គ្លេស រដូវ​កាល​២០១៤/១៥៖

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

 

ថ្ងៃ​បញ្ចប់​រដូវ​កាល​២០១៤/១៥ ​Premier League របស់​អង់គ្លេស ​កាល​ថ្ងៃ​ទី​២៤ ខែ​ឧសភា គឺ​ធ្វើ​ឡើង​នៅ​ម៉ោង​០៣:០០រសៀល (ម៉ោង​នៅ​អង់គ្លេស) ដំណាល​គ្នា ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នកគាំទ្រ​ក្រុម​ជើង​ឯក ក្រុម​ប្រជែង​យក​កៅអី​ UEFA Champions League និង​ក្រុម​ដែល​ត្រូវ​កាត់​ចោល​រន្ធត់ និង​រំភើប​យ៉ាង​ខ្លាំង។

 

៤. ផ្ដាច់ព្រ័ត្រ ​Copa America៖

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

 

Copa America ឆ្នាំ​២០១៥ ​ដែល​ប្រទេស​ឈីលី​ជា​ម្ចាស់​ផ្ទះ បាន​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​ Estadio National ​​កាល​ថ្ងៃ​ទី​៤ ខែ​កក្កដា ​ខណៈ​ដែល​ឈីលី​ខ្លួន​ឯង បាន​យក​ឈ្នះ​លើ​អាហ្សង់ទីន​​ដោយ​បាល់​ប៉េណាល់ទី​កាត់សេចក្ដី ៤-១ បន្ទាប់​បញ្ចប់​លទ្ធផល​ ០-០ នៅ​ម៉ោង​ធម្មតា។

 

៣. ផ្ដាច់ព្រ័ត្រ FA Cup៖

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

 

FA Cup ជា​ពាន​ចំណាស់​ជាង​គេ​មួយ​របស់​អង់គ្លេស។ ​រដូវ​កាល​មុន​​​​ក្រុម​កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​លើ​ Aston Villa ៤-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​កីឡដ្ឋាន​​ជាតិ​​អង់គ្លេស​ Wembley ​កាល​ថ្ងៃ​ទី​៣០ ខែ​ឧសភា។

 

២. El Clasico៖

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥
ឆ្នាំ​២០១៥ ជំនួប​រវាង​ក្រុម​ខ្លាំង​អេស្ប៉ាញ Real Madrid និង​ Barcelona បាន​ប៉ះ​គ្នា​២​ដង។ លើក​ទី​១ កាល​ថ្ងៃ​ទី​២៣ ខែ​មិនា Barcelona ឈ្នះ​ ២-១ និង​លើក​ទី​២​រដូវ​កាល​នេះ កាល​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា Barcelona លត់​ Real Madrid ដល់​ក្នុង​ដី ៤-០ ទៀត។

 

១. ផ្ដាច់ព្រ័ត្រ UEFA Champions League៖

 

ព្រឹត្តិការណ៍​បាល់ទាត់​​អស្ចារ្យ​ទាំង​៧ ប្រចាំ​ឆ្នាំ​២០១៥

 

​UEFA Champions League ​គឺជា​ពាន​កំពូល​ប្រចាំ​ទ្វីប​អឺរ៉ុប។ ​ម្ចាស់​ជើង​ឯក​ចុង​ក្រោយ​គឺ ក្រុម​ FC Barcelona ​ដែល​បាន​យក​ឈ្នះ​លើ​ Juventus ៣-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​ Olympiastadion ទីក្រុង​ Berlin ​ប្រទេស​អាល្លឺម៉ង់ ​កាល​ថ្ងៃ​ទី​០៦​ ខែ​មិថុនា៕

 

-ចុចអាន៖ កីឡដ្ឋាន​​​​​បាល់ទាត់​១៥​ ធំ​បំផុត​លើ​លោក​ ប្រចាំ​ឆ្នាំ​២០១៥

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ sportsfantravel