៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ


៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ​ជិត​ដាច់​ឆ្នាំ​ឆ្លង​ចូល​ដល់​ឆ្នាំ​ថ្មី​ហើយ តែ​អ្វី​ដែល Sabay ចង់​បង្ហាញ​នោះ​ ជា​រឿង​រ៉ាវ​នៅ​ក្នុង​ឆ្នាំ ២០១៥ នេះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សិល្បៈ​ខ្មែរ។ ក្នុង​នោះ​មាន​ទាំង​ល្អ និង​មិន​ល្អ​ដែល​ធ្វើឲ្យ​កក្រើក​ខ្លាំង​តាមរយៈ​បណ្ដាញ​សង្គម​យក្ស Facebook រួម​មាន៖

 

១.មង្គលការ ស្រីតូច ចំណាន

 

៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

 

កម្មវិធី​មង្គលការ​អ្នក​​ឧកញ៉ា​ គិត​ ម៉េង និង ​​​​លោក​ជំទាវ ស្រីតូច ចំណាន បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ ២០ ខែ មីនា ឆ្នាំ​នេះ​ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ផ្ដល់​កិត្តិយស​ដល់​គូ​ស្វាមី​ទាំងពីរ​ផង​ដែរ។

 

២.រឿង​រ៉ាវ សាសា ត្រូវ​បាន​ឧកញ៉ា​វាយ

 

៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

 

អំពើ​ហិង្សា​ប្រុស​វាយ​ស្រី​​ដែល​អតីត​តារា​សម្ដែង សាសា ជា​ជន​រង​គ្រោះ បាន​ធ្វើ​កក្រើក​​បណ្ដាញ​សង្គម​កម្ពុជា និង​សារព័ត៌មាន។ ករណី​នេះ​បាន​កើត​ឡើង​​អំឡុង​ខែ​កក្កដា​នោះ បាន​ដុត​កំហឹង​អ្នក​លេង Facebook កាន់តែ​ពុះ​កញ្ជ្រោល​បន្ទាប់ពី​ដឹង​ថា​បុរស​ម្នាក់​នោះ​គឺជា​ឧកញ៉ា​ម្នាក់ តែ​បែរ​ជាមក​ឈ្លោះ​ទាស់​ទែង​ រហូត​ប្រព្រឹត្ត​ហិង្សា​ជាមួយ​​មនុស្ស​ស្រី​ទន់ខ្សោយ​ទៅ​វិញ។

 

៣.រឿង​រ៉ាវ​ស្នេហា ភិន សុដាលីស និង ប៉ែន ចំរ៉ុង

 

៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

 

ចំណែក​​ស្នេហា​ក្រៅ​ឆាក​រវាង​កូនស្រី​ម្ចាស់​ផលិតកម្ម​មហា​ហង្ស ភិន សុដាលីស និង ប៉ែន ចំរ៉ុង ក៏​ល្បី​មិន​ស្ទើរ​ដែរ ដោយ​​បាន​​ខ្ទរខ្ទារ​ពេញ​សិល្បៈ​ខ្មែរ និង​ផ្ទៃ​ប្រទេស ​ព្រោះ​តែ​ភាគី​ខាង​ប្រុស ត្រូវ​ឪពុក​ខាង​ស្រី ទាត់​៣​ជើង​ទៀត ព្រោះ​តែ​ខឹង​ហាម​មិន​ឲ្យ​ទាក់​ទង​កូន​ស្រី​មិន​បាន។

 

៤.កុមារី Autumn Allen ត្រូវ​បាន​វិបសាយ​បរទេស​យក​ទៅ​ចុះ​ផ្សាយ

 

កាល​ពី​ប៉ុន្មាន​ខែ​មុន​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​កុមារី Autumn Allen​ កូន​កាត់​ខ្មែរ​-អាមេរិក គឺ​​ម្ដាយ​ជា​ជន​ជាតិ​អាមេរិក ​ឪ​ពុក​ជា​ជនជាតិ​ខ្មែរ ​ត្រូវ​បាន​អញ្ជើញ​​​មក​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​កម្មវិធី ពេញ​ចិត្ត​អត់ ចំ​ថ្ងៃ​ទិវា​គុណ​ម្ដាយ។ មហាជន បាន​រិះគន់​កម្មវិធី​ ព្រោះ​តែ​​បាន​ធ្វើ​ឲ្យ​កុមារី​រូប​នេះ​ខក​ចិត្ត​ខ្លាំង ចំពោះ​ពាក្យ​កុហក​​ថា ម្ដាយ​ដែល​នាង​មិន​ដែល​បាន​ជួប​តាំង​ពី​នាង​កើត​មក មាន​មុខ​ក្នុង​កម្មវិធី។ ប៉ុន្តែ​តាម​ពិត​ ម្ដាយ​រូប​នោះ គឺ​សម្ដែង​ដោយ រ៉ូលីន ទៅ​វិញ។ យ៉ាង​ណា​ក្រោយ​មក​ ថ្នាក់​ដឹកនាំ​កម្មវិធី បាន​ដឹក​នាំ​​គ្នា​ទៅ​ធ្វើ​ការ​សុំ​ទោស​ Autumn ដល់​ផ្ទះ ហើយ​ក៏​ទទួល​បាន​ការ​អត់អោន​ឲ្យ​ផង​ដែរ។

 

៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

 

៥.លោក អ៊ាម វន្នី

 

បន្ទាប់ពី​ធ្លាក់​ចេញ​ត្រឹម​វគ្គ Live Show សប្ដាហ៍​ទី៧ ក្នុង​កម្មវិធី Cambodian Idol មក អ៊ាម វន្នី ត្រូវ​បាន​អ្នក​គាំទ្រ​ជាច្រើន​មិន​អស់​ចិត្ត ក្នុង​​នោះ​មាន​អ្នក​គាំទ្រ​ខ្លះ​ដល់​ថ្នាក់​យំ​អត់​បាយ​៣​ថ្ងៃ​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដីអ៊ាម វន្នី បាន​ប្រាប់​ថា ​មិន​អាច​ហាមប្រាម​មហាជន​មិន​ឱ្យ​ពិបាក​ចិត្ត ឬ​ខក​បំណង​នោះ​ទេ ព្រោះ​ជា​សិទ្ធ​របស់​បុគ្គល​គ្រប់​រូប។

 

៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

 

ប៉ុន្តែ​រូប​គេ​ពិត​ជា​រំភើប​ពេល​បាន​ឃើញ​សន្ទុះ​នៃ​ការ​គាំទ្រ​ដូច្នេះ ដោយ​មាន​សារ​រាប់ពាន់ ផ្ញើ​មក​លើក​ទឹក​ចិត្ត​ក្រោយ​ការ​ប្រកាស​លទ្ធផល ដែល​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​អន្តរជាតិ​ខាង​លើ។ អតីត​បេក្ខភាព​រូប​នេះ​ចាត់​ទុក​ទង្វើ​របស់​អ្នក​គាំទ្រ​ថា ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ​ឡើង។

 

៦.ម៉ៅ ហាជី

 

មួយ​រយៈ​ចុងក្រោយ​នេះ​ព័ត៌មាន​ពី​បុរស​សង្ហា​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង​ មាន​ភាព​ល្បីល្បាញ​មិន​ដាច់​តាំងពី​មិន​បាន​លើក​ពាន Cambodian Idol ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ​មក។ រឿង​នោះ គឺ​ពាក់​ព័ន្ធ​នឹង​ដំណឹង​ តារា​រូប​នេះ ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម ថោន​។ មិន​យូរ​ប៉ុន្មាន ​ហង្សមាស​ប្រកាស​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង ហាជី ​ពី​បទ​បំពាន​កិច្ចសន្យា​របស់​កម្មវិធី Cambodian Idol។

 

៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

 

ទោះ​យ៉ាង​នេះ​ក្ដី សាមី​ខ្លួន ម៉ៅ ហាជី បាន​ប្រាប់​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា លោក​មិន​ខ្លាច​បណ្តឹង​ហង្សមាស​ព្រោះ​មិន​បាន​ធ្វើអ្វី​ខុស គឺ​មិន​បាន​ចូល​រួម​ជាមួយ​ផលិតកម្ម​ ថោន។ ជា​មួយ​គ្នា​នោះ ផលិតកម្ម​ថោន ដែល​ធ្លាប់​ប្រកាស​តាម​ Facebook Page កន្លង​មក​ថា ហាជី បាន​ចុះ​កុងត្រា​ជាមួយ​ខ្លួន ៥​ឆ្នាំ​រួច​រាល់​នោះ បាន​ដក​ថយ​ជំហាន ដោយ មាស សុខរតនៈ អ្នក​ចាត់​ការ​ទូទៅ​និយាយ​ថា មិន​អាច​ទេ បើ​ហាជី មាន​ជាប់​កិច្ចសន្យា​នៅ​កន្លែង​មួយ​ទៀត​បែប​នេះ។ បន្ត​ពី​នោះ ព័ត៌មាន​ក៏​បាន​ស្ងប់​ស្ងាត់​បណ្ដើរ​ៗ។

 

៧. យ៉ែម សំអូន និង​យ៉ាន លីដា

 

៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

 

តារា​ចម្រៀង និង​បង្ហាញ​ម៉ូដ​ទាំងពីរ​ធ្លាប់​ទទួល​បាន​ងារ​ជា​គូ​ស្វាមី​ភរិយា​គំរូ​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​កាលពី​ឆ្នាំ​មុន។ តែ​អ្វី​ដែល​គេ​ស្មាន​មិន​ដល់ គឺ​ជាង​បី​ខែ​មុន ស្រាប់​តែ​ធ្លាយ​ព័ត៌មាន​បែកបាក់​របស់​តារា​ទាំង​ពីរ​រូប រហូត​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​ត្រូវរ៉ូវ​​វិញ​គ្នា​នៅ​ឡើយ។ ចំពោះ​មូលហេតុ​វិញ​គឺ​ត្រូវ​បាន​ខាង​សារព័ត៌មាន​ជាច្រើន​ចុះ​ថា​មកពី សំអូន មានស្នេហ៍​ភេទ​ដូច​គ្នា រហូត​ដល់​ថ្នាក់​ប្រើ​ហិង្សា​លើ​ប្រពន្ធ។ បន្ទាប់ពី​ទ្រាំ​នូវ​ទង្វើ​បែបនោះ​មិន​បាន​ តារា​ស្រី​ដែល​មាន​សញ្ជាតិ​អូស្ត្រាលី​ក៏​បាន​វិល​ទៅ​កាន់​ប្រទេស​ដែន​កោះ​មួយ​នេះ​វិញ​រហូត​ដល់​បច្ចុប្បន្ន៕

 

អត្ថបទ៖ទ្រី រ៉ាវី