ស្ដាប់​ហើយ​ស្រស់ស្រាយ! បទ​ចម្រៀង​ Christmas ល្បី​ៗ​៩​បទ​ពី​តារា KPOP

ស្ដាប់​ហើយ​ស្រស់ស្រាយ! បទ​ចម្រៀង​ Christmas ល្បី​ៗ​៩​បទ​ពី​តារា KPOP

កាល​ពី​លើក​មុន Sabay បាន​បង្ហាញ​ជូន​ប្រិយមិត្ត​រួច​ហើយ​សម្រាប់​​បទ​ចម្រៀង​ពេញ​និយម​ក្នុង​រដូវ​កាល​បុណ្យ Christmas ជា​ភាសា​អង់គ្លេស។ ដោយ​ឡែក​ក្នុង​ទំព័រ​នេះ ប្រិយមិត្ត​នឹង​បាន​ទស្សនា​បទ​ចម្រៀង​ល្បី​ៗ​សម្រាប់​បុណ្យ Christmas ដូច​គ្នា ប៉ុន្តែ​ជា​ភាសា​កូរ៉េ​វិញ​ម្ដង។ រីករាយ​ទស្សនា​ទាំង​អស់​គ្នា​តែ​ម្ដង៖​

 

“Dear Santa” ច្រៀង​ដោយ Girls’ Generation-TTS

 

បន្ទាប់​ពី Girls’ Generation បាន​ចេញ​បទ “Party” និង “Lion Heart” សមាជិក​៣ រួម​មាន Teayeon, Tiffany និង Seohyun បាន​បិទ​ទំព័រ​ឆ្នាំ​២០១៥ របស់​ពួក​គេ​តាម​រយៈ​បទ​ចម្រៀង​ Christmas មាន​ចំណងជើង​ថា “Dear Santa”។

“Lonely Christmas” ច្រៀង​ដោយ Crayon Pop

 

ក្រុម​ចម្រៀង​ល្បី​តាម​រយៈ​បទ “Bar Bar Bar” បាន​​ចេញ​បទ “Lonely Christmas” កាល​ពី​ឆ្នាំ​២០១៣ ដែល​បទ​នេះ​បង្ហាញ​ពី​អារម្មណ៍​ចង់​បាន​ភាព​សប្បាយ​រីករាយ​កំឡុង​ពេល​បុណ្យ​ Christmas ដ៏​ឯកោ​និង​គួរ​ឲ្យ​ធុញ​ទ្រាន់​របស់​ពួក​គេ។

 

“Christmas Song” ច្រៀង​ដោយ​ក្រុម​ចម្រៀង Cube Entertainment

 

ក្រុម​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Cube Entertainment ដូច​ជា Beast, 4minute, G.NA, BTOB និង Apink បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​សម្រាប់​បុណ្យ​ណូអែល​​មួយ​នេះ កាល​ពី​ឆ្នាំ​២០១៣។

 

“I Do I Do” ច្រៀង​ដោយ Secret

 

ក្រុម​ចម្រៀង​សមាជិក​៤​រូប Secret បាន​បញ្ចេញ​ស្ទីល​ Cute Cute របស់​ខ្លួន​ក្នុង​បទ “I Do I Do” ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៣។

 

“Snow Candy” និង “Pink Romance” ច្រៀង​ដោយ Starship Planet

 

តារា​ចម្រៀង​ពី​ផលិតកម្ម Starship រួម​មាន K.Will, Sistar និង Boyfriend បាន​​រួម​គ្នា​ក្រោម​គម្រោង​ Starship Planet ដើម្បី​ចេញ​បទ​ចម្រៀង​សម្រាប់​បុណ្យ Christmas លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១១ គឺ​បទ “Pink Romance”។ នៅ​ឆ្នាំ​២០១៣ ពួក​គេ​បាន​ចេញ​បទ “Snow Candy”

 

“Love Letter” ច្រៀង​ដោយ Son Dambi និង After School

 

ក្រុម​ចម្រៀង​ពី​ផលិតកម្ម Pledis Entertainment បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​ “Love Letter” កាល​ពី​ឆ្នាំ​២០១២។

 

“Santa U Are the One” ច្រៀង​ដោយ Super Junior

 

តារា​ចម្រៀង​ទាំង​អស់​របស់​ផលិតកម្ម SM Entertainment មាន Super Junior, Girls’ Generation, SHINee, f(x), EXO, TVXQ, … បាន​ជួបជុំ​គ្នា​ ក្នុង​វីដេអូ​ចម្រៀង​ “Santa U Are the One” ដែល​ច្រៀង​ដោយ​ក្រុម Super Junior។ បទ​នេះ​ចេញ​ក្នុង​ឆ្នាំ​២០១១។

 

“This Christmas” ច្រៀង​ដោយ JYP Nation

 

នៅ​ឆ្នាំ​២០១០ ក្រុម​ចម្រៀង​ក្នុង​ផលិតកម្ម​ JYP ​រួម​មាន 2PM, 2AM, miss A, Wonder Girls, … បាន​សហការ​គ្នា​ក្រោម​គម្រោង JYP Nation ដោយ​ចេញ​បទ​ចម្រៀង​មួយ​បទ គឺ​បទ “This Christmas”។

 

តើ​បទ​ចម្រៀង​មួយ​ណា​ត្រូវ​ចិត្ត​ប្រិយមិត្ត​ជាង​គេ?

 

ចុចអាន៖អាកាសធាតុ​ត្រជាក់ មក​ស្ដាប់​បទ Christmas ល្បី​ៗ​ទាំង​ ៨​បទ​​លើ​ពិភពលោក

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ Fuse