ចាប់ផ្ដើមប្រកួតបាល់ទាត់ស្ត្រីជើងឯកប្រចាំឆ្នាំ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​បាល់ទាត់​ស្ត្រី​ជើងឯក​ជាតិ​សម្រាប់​ឆ្នាំ​២០១៥​ បានចាប់ផ្ដើម​នៅ​ថ្ងៃទី ១៥​ធ្នូ​ដែល​នៅ​ថ្ងៃ​ដំ​បូ​ង​នេះ​មាន​៤ ប្រកួត​គឺ​ពូ​A មាន ២ ប្រកួត និង ពូ​ល B មាន ២ ប្រកួត ។​

​    ​សម្រាប់ ២ ប្រកួត​របស់​ពូ​ល A ក្រុម​ន្ទីរ​អប់រំ​យុវជន និង កីឡា​ខេត្តបាត់ដំបង​ប្រកួត​ឈ្នះ​ក្រុម​មន្ទីរអប់រំ​យុវ​ជន និង កីឡា​ខេត្តស្វាយរៀង ៣ ទល់ ០ ។ មួយ​ប្រកួត​ទៀត​ក្រុម​ក្រុម​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ត្បូងឃ្មំ​ប្រកួត​ចាញ់​ក្រុម​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ០ ទល់ ១ ។​

​    ​ចំពោះ ២ ប្រកួត​របស់​ពូ​ល​B វិញ​នោះ​ក្រុម​សមាគម​បាល់ទាត់​ខេត្តកណ្ដាល​ប្រកួត​ចាញ់​ក្រុម​មន្ទីរអប់រំ​ យុវជន​ និង កីឡា​ខេត្តកមពង់ឆ្នាំង​០ ទល់ ១៥ ។ មួយ​ប្រកួត​ទៀត​ក្រុម​សមាគម​បាល់ទាត់​ខេត្តសៀមរាប​ប្រកួត​ឈ្នះ​ក្រុម​មន្ទីរ ​អប់រំ​យុវជន និង កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៦ ទល់ ០ ។​