​គន្លឹះ​ខ្លីៗ​អាច​ដោះស្រាយ​ការ​គេង​មិន​លក់​បាន​

​គន្លឹះ​ខ្លីៗ​អាច​ដោះស្រាយ​ការ​គេង​មិន​លក់​បាន​

​ការ​គេង​មិន​លក់​សំដៅ​ទៅលើ​មនុស្ស​ម្នាក់​ដែល​មិន​អាច​គេ​ង​បាន​គ្រប់គ្រាន់ ដែល​ជាហេតុ​នាំ​ឱ្យ​អស់កម្លាំង​នៅ​ពេល​ថ្ងៃ និង​មិន​អាច​បំពេញ​ការងា​រ​ធម្មតា​បាន​ដោយសារ​តែគេង​មិន​គ្រប់គ្រាន់​។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​កើតឡើង​យូរ​បំផុត​ពីរ​បី​ថ្ងៃ ឬ​រហូត​ដល់​២ ទៅ​៣​សប្តាហ៍ ឬ​រ៉ាំរ៉ៃ​រហូត​ដល់​ច្រើន​ជាង​មួយខែ​ឡើង​ទៅ​ក៏មានដែរ​។ អ្នក​ដែល​មាន​បញ្ហា​នៃ​ការ​គេង​ប្រហែល​ជា​ធ្លាប់មាន​បញ្ហា​មួយ​ដូច​ខាងក្រោម​នេះ​៖
•​    ​មិន​អាច​គេង​លក់​បាន​ទោះបីជា​កំពុងតែ​អស់កម្លាំង​ក៏ដោយ​
•​    ​ភ្ញាក់​នៅពេល​យប់​
•​    ​គេង​មិន​គ្រប់គ្រាន់​
•​    ​ឆាប់​ភ្ញាក់​ពី​គេង​
•​    ​មិន​មាន​អារម្មណ៍ល្អ​ក្រោយ​ពី​គេង​រួច​។​

ដំណោះស្រាយ​ចំពោះ​ការ​គេង​មិន​លក់​
•​    ​ញ៉ាំ​យ៉ា​អួ​យ៉ាងហោចណាស់ ៣​ពែង​ជា​រៀងរាល់ថ្ងៃ​
•​    ​លាយ​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ និង​ញ៉ាំ​វា​មុនពេល​ចូល​គេង​។
•​    ​ញ៉ាំ​ទឹកដោះគោ​លាយ​ទឹកឃ្មុំ​
•​    ​លាយ​ទឹក​ឃឹនឆាយ​មួយ​ស្លាបព្រា​បាយ ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង​​ សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។