វិធី​ងាយៗ និង​លឿន​ក្នុងការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​

វិធី​ងាយៗ និង​លឿន​ក្នុងការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​

​តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​រាងកាយ ហើយ​មុខងារ​របស់​វា​ច្រើន​តែ​មាន​ការរំខាន ប៉ុន្តែ​យើង​បែរជា​មិន​សម្គាល់​ដឹង​អំពី​រោគសញ្ញា​របស់​វា​ទៅ​វិញ​។ បើសិន​ជា​អ្នក​ចង់​ឱ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង​ដោយ​គ្មាន​ការ​ខូច​តម្រងនោម​ទេនោះ យក​ល្អ​គួរតែ​ចំណាយ​ពេលវេលា​ដើម្បី​ថែរក្សា​មុខងារ​របស់​វា​ទៅ​។

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ត្រូវ​ការប្រុងប្រយ័ត្ន​កាន់តែច្រើន​អំពី​អ្វី​ដែល​យើង​បាន​ញ៉ាំ និង​ផឹក​ចាប់ពី​ពេលនេះ​តទៅ ប៉ុន្តែ​យើង​ក៏​អាច​ជួសជុល​ការខូចខាត​ដែល​យើង​ធ្លាប់មាន​ពីមុន​មក​ជាមួយ​នឹង​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព​ល្អ​។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​មានដូចជា​៖
•​    ​ក្រូចឆ្មា​មួយ​ផ្លែ​
•​    ​ផ្លែ​គី​វី​មួយ​ផ្លែ​
•​    ​សណ្តែកដី ៤​គ្រាប់​
•​    ​ផ្លែ​ចេក​មួយ​ផ្លែ​
•​    ​ជី​វ៉ាន់ស៊ុយ​ស្រស់​មួយ​ដុំ​តូច​
•​    ​ទឹក​មួយ​កែវ​

ចូរ​យក​គ្រឿងផ្សំ​ទាំងអស់​នេះ​កិន​ចូលគ្នា​។ អ្នក​ក៏​អាច​បន្ថែម​ទឹក​ទៀត​ដែរ​ដើម្បី​ឱ្យ​វា​ចូលគ្នា​ល្អ​។ ក្រោយ​ពី​កិន​រួច ចូរ​ញ៉ាំ​វា​ភ្លាមៗ ដើម្បី​ថែរក្សា​សុខភាព​តម្រងនោម​កាន់តែ​ល្អ​។

ចូរ​ញ៉ាំ​ទឹកក្រឡុក​មួយ​នេះ​យ៉ាងហោចណាស់​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​បើសិនជា​មិន​អាច​ញ៉ាំ​រាល់ថ្ងៃ​បាន ប៉ុន្តែ​ត្រូវ​តែ​ធ្វើយ៉ាងណា​កុំ​ឱ្យ​មិន​ឃ្លាន​អាហារ​ឱ្យសោះ​។ បើសិន​ជា​អ្នក​ចង់​ច្រោះ​ជាតិពុល​ពី​ក្នុង​តម្រងនោម និង​លាង​សម្អាត​ជាតិពុល​ពី​ក្នុង​រាងកាយ​នោះ នេះ​គឺជា​ភេសជ្ជៈ​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​ហើយ​។ ក្រៅពីនេះ វា​ក៏​អាច​ជួយ​បង្ការ​រាល់​ជំងឺ និង​ការឆ្លង​ជំងឺ​ទៅលើ​តម្រងនោម​អ្នក​បាន​ដែរ​។ វា​គឺជា​វិធីសាស្ត្រ​ដែល​ល្អ និង​ងាយស្រួល​រៀបចំ​ខ្លាំងណាស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។