ចំណុច​មួយ​ចំនួន​របស់​រថយន្ត​ Highlander ដែល​អ្នក​ប្រហែល​មិន​ដឹង


ចំណុច​មួយ​ចំនួន​របស់​រថយន្ត​ Highlander ដែល​អ្នក​ប្រហែល​មិន​ដឹង

អ្នក​ទាំង​អស់​គ្នា​ពិត​ជា​បាន​ស្គាល់​រួច​មក​ហើយ​នូវ​រថយន្ត Highlander ហើយ​អ្នក​ខ្លះ​ក៏​បាន​ទិញ​យក​​ទៅ​ប្រើប្រាស់​រួច​ហើយ​ដែរ​។ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ប្រវត្តិ​របស់​រថយន្ត​ម៉ូដែល​នេះ​ទេ​។ តាម​ពិត​ទៅ Toyota Highlander មាន​ឈ្មោះ​ពីរ ​គឺ Toyota Highlander និង Toyota Kluger ហើយ​រថយន្ត​នេះ​មាន​វត្ត​មាន​ដំបូង​នា​ឆ្នាំ២០០០។ Highlander ត្រូវ​បាន​គេ​បែកចែក​ជា​បី​ជំនាន់ ​ហើយ​ជំនាន់​នី​មួយៗ​មាន​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​គ្នា​។

 

 

@ជំនាន់​ទី១ ម៉ូដែល​ឆ្នាំ២០០១ ដល់ ២០០៧៖

 

ចំណុច​មួយ​ចំនួន​របស់​រថយន្ត​ Highlander ដែល​អ្នក​ប្រហែល​មិន​ដឹង

 

មាន​កៅអី​៥​សម្រាប់​ម៉ូដែល​ឆ្នាំ​២០០១, ២០០២ និង​ ២០០៣។ ចូល​ដល់​​ម៉ូដែល​ឆ្នាំ​​​២០០៤​ ឬ​ពាក់​កណ្ដាល់​ជំនាន់​​ទី​មួយ​ រថយន្ត​ Highlander​ ធ្វើ​ការ​កែ​ប្រែរ​ដោយ​​ពង្រីក​កន្លែង​អង្គុន​បន្ថែម​រហូត​​បាន​​៧​នាក់។ Toyota Highlander​ ទំនាន់​ទី​មួយ​នេះ​​មាន​បំពាក់​ម៉ាស៊ីន​២​ប្រភេទ​ ដែល​អ្នក​អាច​ជ្រើសរើស​បាន​ គឺ​ម៉ាស៊ីន​​៤​ (V4)​ ទំហំ​២.៤​លីត្រ​ កម្លាំង​១៥៥​សេះ​ និង​ម៉ាស៊ីន​៦​ (V6)​​ ទំហំ​៣.៣លីត្រ​ កម្លាំង​២២០​សេះ។ ជា​មធ្យម​រថយន្ត​នេះ​ស៊ី​សាំង​ត្រឹម​១២.៣​លីត្រ​​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​១០០​គីឡូម៉ែត្រ។ រថយន្ត​ម៉ូដែល​នេះ​មាន​តម្លៃ​ចន្លោះ​ពី​១២០០០ដុល្លារ​ទៅ​ ២៥០០០​ដុល្លារ​ តម្លៃ​លើ​ទី​ផ្សារ​បរទេស។

 

នៅ​​អាមេរិក​​ខាង​ជើង​​ Toyota​ ​បាន​​បង្ហាញ​​នូវ​​ Highlander​ Hybrid​ ដំបូង​លើ​ម៉ូដែល​​ឆ្នាំ​២០០៦​ ដោយ​បំពាក់​ម៉ាស៊ីន​​ម៉ាស៊ីន​៦​ (V6)​​ ទំហំ​៣.៣លីត្រ ​សន្សំ​សំចៃ​សាំង​តិច​ជាង​មុន។

 

@ជំនាន់​ទី​២​ ម៉ូដែល​ឆ្នាំ​២០០៨​ ដល់​ ២០១៣៖

ចំណុច​មួយ​ចំនួន​របស់​រថយន្ត​ Highlander ដែល​អ្នក​ប្រហែល​មិន​ដឹង

 

កាន់​តែ​ទំនើប ​និង​សន្សំ​សំចៃ​ខ្ពស់​សម្រាប់​ម៉ូដែល​ថ្មី​នេះ​ Highlander ២០០៨​ មាន​បំពាក់​នូវ​ម៉ាស៊ីន​៦​ ( V6) ​ប្រភេទ​ Hybrid​ ទំហំ​៣.៥​លីត្រ​​ និង​គ្មាន​ម៉ាស៊ីន​៤​ទៀត​ទេ​ ប៉ុន្តែ​ចូល​ដល់​ម៉ូដែល​២០០៩​ Toyota បាន​​បំបាក់​ម៉ាស៊ីន​​​៤​ (V4)​ ទំហំ​២.៤លីត្រ​​មក​វិញ។ ជា​មធ្យម​សម្រាប់​ម៉ូដែល​ Hybrid​ រថយន្ត​នេះ​ស៊ី​សាំង​៨.៧​លីត្រ​ក្នុង​១០០​គីឡូម៉ែត្រ​សម្រាប់​ផ្លូវ​ក្នុង​ក្រុង​ និង​៩.៤​លីត្រ​ក្នុង​១០០​គីឡូ​ម៉ែត្រ​សម្រាប់​ផ្លូវ​ Highway។ រីឯ​ម៉ូដែល​មិន​មាន​ Hybrid ស៊ី​សាំង​១៣​លីត្រ​ក្នុង១០០គីឡូម៉ែត្រសម្រាប់​ផ្លូវ​ក្នុង​ក្រុង​ និង​៩.៨​លីត្រ​ក្នុង​១០០​គីឡូ​ម៉ែត្រ​សម្រាប់​ផ្លូវ Highway។ រថយន្ត​ម៉ូដែល​នេះ​មាន​តម្លៃ​ចន្លោះ​ពី​៣០០០០​ដុល្លារ​ ដល់​៦០០០០​ដុល្លារ។ ចំពោះ​រូប​រាង​ធំ​ជាង​មុន​ ហើយ​ផ្ទៃ​ខាង​ក្នុង​ក៏​ទូលាយ​ជាង​មុន​ដែរ។

 

 

@ជំនាន់​ទី​៣​ ម៉ូដែល​ឆ្នាំ​២០១៤​ ដល់ ២០១៦៖

 

ចំណុច​មួយ​ចំនួន​របស់​រថយន្ត​ Highlander ដែល​អ្នក​ប្រហែល​មិន​ដឹង

 

សម្រាប់​ម៉ូដែល​ចុង​ក្រោយ​នេះ ​គ្រាន់​តែ​លឺ​ក៏​ដឹង​ថា ​វា​ទំនើប​យ៉ាង​ណា​ហើយ ជាមួយ​កៅអី​ដល់​ទៅ​៨, បច្ចេកវិទ្យា​សុវត្ថិភាព, អេក្រង់​ Touch Screen​ សម្រាប់​បញ្ជា​មុខងារ​ផ្សេងៗ​នៅ​ក្នុង​រថយន្ត​ និង​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ទៀត។ ចំពោះ​តម្លៃ​រថយន្ត​ ម៉ូដែល​នេះ​មាន​តម្លៃ​ចន្លោះ​ពី​៦៥០០០​ដុល្លារ​ឡើង​ទៅ តម្លៃ​នៅ​លើ​ទី​ផ្សារ​បរទេស៕

 

ចុច​អាន៖ ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ nadaguides, cargurus