ក្មេងស្រីម្នាក់ ចងកសម្លាប់ខ្លួន ដោយពុំដឹង មូលហេតុ

កណ្តា៖ក្មេងស្រីម្នាក់បានចង សម្លាប់ខ្លួន នៅម៉ោងប្រមាណ ១១៖០០នាទី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុង ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ហើយរហូត មកទល់ពេលនេះ ក្រុមគ្រួសារសាច់ញាតិ នៅមិនដឹងមូលហេតុ យ៉ាងណា បានជាកូនស្រីរូបនេះ ដាច់ចិត្តចងកសម្លាប់ខ្លួន។

អ្នកភូមិព្រែកអំបិល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ហាន គីមឆេង អាយុ១៥ឆ្នាំ មានឳពុកឈ្មោះយឿន ហាន អាយុ៤៦ឆ្នាំ និងម្តាយឈ្មោះ សុខ ស្រី អាយុ៤៥ឆ្នាំ។

លោក យឿន ហាន ឳពុក ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កន្លងមកកូនស្រីរបស់គាត់ មិនដែរមានបញ្ហាអ្វីក្នុង គ្រួសារនោះឡើយ នៅថ្ងៃកើតហេតុ ម៉ោង៦ល្ងាច គីមឆេង បានប្រាប់ថា ងងុយដេកណាស់ ហើយក៏ចូលដេក ចំណែកគាត់ និងប្រពន្ធ ក៏ចូលដេកតាមក្រោយ។

លោក យឿន ហាន បានបន្តទៀតថា ស្រាប់តែនៅម៉ោង១០៖៣០នាទី យប់ ឳពុកក្មេកលោក ឈ្មោះ កុង សុខ បានងើបឡើងទៅបទជើងទូច ភ្លាមនោះ ក៏ឃើញចៅស្រីចងក នៅក្បែរកំាជណ្តើរផ្ទះ ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានទៅដល់កន្លែង កើតហេតុ និងបានធ្វើការកោសល្យ វិច្ច័យលើសពជនរងគ្រោះ បានរកឃើញថា ជនរងគ្រោះពិតជា ធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែន ចំណែកសព ប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី។៕

ក្មេងស្រីម្នាក់ ចងកសម្លាប់ខ្លួន ដោយពុំដឹង មូលហេតុ

ក្មេងស្រីម្នាក់ ចងកសម្លាប់ខ្លួន ដោយពុំដឹង មូលហេតុ