​ក្រសួង​​យុត្តិធម៌ ​កោះ​ប្រជុំ​អយ្យកាទូ​ទាំង​ប្រទេស ពិភាក្សា​ជុំ​វិញ​រឿង​ជនល្មើ​សប្លន់ ​

​ភ្នំពេញ​៖​ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌ ​បាន​កោះ​ប្រជុំ​តំណាង​អយ្យកាទូ​ទាំង​ប្រទេស ​នៅ​ថ្ងៃ​ទី​១​៨ ខែធ្នូ​ ខាង​មុខ​​នេះ ដើម្បី​ពិភាក្សា​ប​ញ្ហា​មួយ​ចំនួន​ជុំវិ​ញ​សំណុំរឿង ​លួច​ ឆក់​ និង​ប្លន់​ប្រដាប់​អាវុធ​នៅ​កម្ពុជា ក្រោយ​ពីមាន​ការ​ព្រមានពី​លោក​នាយក​រដ្ឋ​មន្រ្តី ​អំពីការ​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុង​សំណុំរឿង​ប្លន់​ប្រដាប់​អាវុធ​។​
​ក្រសួង​​យុត្តិធម៌ ​កោះ​ប្រជុំ​អយ្យកាទូ​ទាំង​ប្រទេស ពិភាក្សា​ជុំ​វិញ​រឿង​ជនល្មើ​សប្លន់ ​
​លិខិត​អញ្ជើញ​ដែល​ចេញ​ដោយ លោក ​អង្គ ​វង្ស ​វឌ្ឍានា ​រដ្ឋ​មន្រ្តីក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ​ឆ្នាំ​២០១៥ បាន​ផ្ញើ​ទៅ​កាន់​ស្ថាប័ន​អយ្យការ​អមសាលា​ដំបូង​ ទូ​ទាំង​រាជ​ធានី​-ខេត្ត ដើម្បី​ប្រជុំ​នៅ​ទី​ស្តី​ការ​ក្រសួង​យុត្តិធម៌​ នា​ព្រឹកថ្ងៃ​សុក្រ ​សប្តាហ៍នេះ​។
​ក្នុង​លិខិត​នោះ ក៏​បាន​តម្រូវ​ឱ្យ​ព្រះរាជ​អាជ្ញា ដែល​ជាតំណាងអយ្យការ​សាលា​ដំបូង ​ទូទាំង​រាជ​ធា​នី​-ខេត្ត ​ធ្វើ​ការ​ប្រមូល​ទិន្នន័យ ​និង​រាយការណ៍​ជូន​អង្គ​ប្រជុំ ​អំពី​ចំនួន​សំណុំ​រឿង ​ពាក់​ព័ន្ធ​នឹង​អំពើ​​លួច ឆក់​ និង​ប្លន់ ដែល​កំពុងស្ថិ​ត​នៅ​ក្នុង​ដៃ ឬ​ចាត់​ការរួ​ច​ហើយ​ និង​ករណី​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ជា​ដើ​ម​ ។​
​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ លោក​នាយក​រ​ដ្ឋមន្រ្តី ​ហ៊ុន​ សែន ​បាន​ដាក់​បទ​បញ្ជា​ឱ្យ​សមត្ថកិច្ច​បង្កើន​សកម្មភាព​វាយ​បង្រ្កាប​ចោរ​ប្លន់​ប្រដាប់​អាវុធ​ ហើយ​បាន​សើ​រើ​អំពីការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ទាំង​នោះ​។ ជា​មួយ​គ្នា​នេះ​ លោក ​ហ៊ុន​ សែន ​ក៏​បាន​សម្តែង​ការ​ខឹង​សម្បារ​ដោយ​ព្រមាន​ដល់​ក្រសួង​យុត្តិធម៌​ចំពោះ​ការ​ដាក់​ជូនលោក ​ដើម្បី​ស្នើ​ឱ្យ​លើក​លែង​ទោស​ ដល់ទណ្ឌិត ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្លន់ បន្ទាប់​ពី​មានរ​បាយ​ការណ៍មួយ​បាន​ទៅ​ដល់​ដៃ​រូ​ប​លោក​ថា ជន​ដែល​ប្លន់​ប្រដាប់​អាវុធ​កន្លង​មក​ថ្មីៗនេះ គឺ​ជា​អតីត​ទណ្ឌិត​ ដែល​បាន​ជាប់​ពន្ធនា​គារ​រួច​ទៅ​ហើយ​៕ ‪​‬
Theminute‬