​តារា​ស្រី​កូរ៉េ​វ័យ​ក្មេង​នាង​ Kang Doo Ri ​ស្លាប់​ដោយគ្រោះ​ថ្នាក់ចរាចរណ៍​

​ពត៌​មាន​សោកនាដកម្ម​មួយកើត​ឡើង​ទាក់​ទង​ទៅនឹងការ​ស្លាប់​តារា​វ័យ​ក្មេង​កូរ៉េ​ខាង​ត្បូង​ម្នាក់​។ ​Kang Doo Ri ​តារាស្រី​វ័យ​ក្មេង ​ត្រូវ​បាន​ដឹង​ថា ​គឺ​ជា​តារា​ពេញ​និយម​ម្នា​ក់ ​តាម​រយៈ ​online ​នោះ​ត្រូវ​បាន​រាយការណ៍​ថា បាត់​បង់​អាយុ​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍កាល​​ពីពេល​ថ្មីៗនេះ។​
​តារា​ស្រី​កូរ៉េ​វ័យ​ក្មេង​នាង​ Kang Doo Ri ​ស្លាប់​ដោយគ្រោះ​ថ្នាក់ចរាចរណ៍​
​តារា​សម្តែង​​ស្រីវ័យ​ក្មេង​ កើត​នៅ​ឆ្នាំ​១៩៩៣ ​ទើប​តែ​មានអាយុ​២២​ឆ្នាំ​ប៉ុណ្ណោះ ​ហើយ​សាកសព​របស់​នាង ​ត្រូវបាន​តំកល់​នៅ​កន្លែងប្រារព្ធ​ពីធី​បុណ្យ​សព​។​សូម​រំលឹក​ផង​ដែរ​ថា ​ថ្មីៗ​នេះ​នាង​ក៏​បាន​សម្តែង​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​កូរ៉េ​លក្ខណៈ​ជា​សិស្ស​សាលា ដែល​រឿង​នេះ​នាង​ទើបតែ​បញ្ចប់​នូវ​ការ​ថត​។
​នាង​បាន​ស្លាប់​បាត់​បង​អាយុ​ជីវិត ​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ​ឆ្នាំ​២០១៥  ​ហើយ​ការ​ប្រារព្ធ​ពិធី​នឹងត្រូវបញ្ចប់នៅ​ថ្ងៃ​ទី ​១៦​ខែ​ធ្នូ​ ម៉ោង​១​រ​សៀល​។​
ប្រែសម្រួលដោ៖ កញ្ញា
ប្រភព៖ allkpop