ក​រ​ណី​​​ប្ល​ន់​​​ប្រ​ដា​ប់​​អា​វុ​ធ​​ក្លា​យ​​ជា​​​ប្រ​ធា​ន​​​ប​ទ​​​ក្តៅ​​​ក្នុ​ង​​​កិ​ច្ច​​ប្រ​ជុំ​​​រប​ស់​​​ក្រ​សួង​​​យុ​ត្តិ​ធ​ម៌​​​រវាង​​​ព្រះ​​រាជ​​អាជ្ញា​​​

​ភ្នំពេញ៖ អ្នក​នាំ​ពាក្យ​​ក្រ​សួង​​យុត្តិ​ធ​ម៌ បាន​បញ្ជាក់​​ថា ក្រ​សួង​​នឹ​ង​​អ​ញ្ជើញ​​ព្រះ​រា​ជ​អា​ជ្ញា​​នៃ​​អ​យ្យ​ក​​កា​រ​អ​ម​​សា​លា​ដំ​បូង​​រា​ជ​ធា​នី​​ខេ​ត្ត​​ទាំង​អស់​  ចូល​រួម​​កិ​ច្ច​ប្រ​ជុំ​​បន្ទា​ន់​​មួយ​​នៅ​​ទី​ស្តី​ការ​​ក្រ​សួង​​យុ​ត្តិ​ធម៌​ នៅ​​ថ្ងៃ​​ទី ​១៨ ខែ​ ធ្នូ ២០១៥ ​។ ការប្រជុំ​នេះ​នឹង​ពិភាក្សា ស្តី​អំពី​ការងារ​ស្ថាប័ន​អយ្យការ ហើយ​ជាងនេះទៅទៀត​នោះ ក្រសួង នឹង​ពិនិត្យ​អំពី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​លួច ឆក់​និង​ប្លន់​និង​ទណ្ឌិត​ដែល​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ផងដែរ​។ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ពន្យល់ថា កិច្ច​របស់​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ខាងមុខនេះ នឹង​ពិភាក្សា​ស្តី​អំពី​ការងារ​ស្ថាប័ន​អយ្យការ ដែល​ធ្លាប់បាន​ធ្វើ​កន្លងមក ហើយ​ចំណុច មួយទៀត ការប្រជុំ​នេះ​គឺជា​ត្រៀម​ក្នុង​ប្រជុំ​ធំ​នៅ​ថ្ងៃមុខ ជាមួយ​និង​កង​រាជ​អាវុធ​ហ​ត្ត និង​នគ​បាល​ជាតិ​។​ បើ​តាម​លោក ជិន ម៉ា​លីន បានបញ្ជាក់​ថា ការប្រជុំ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ​នេះ​ផងដែរ ក៌​ពិភាក្សា និង​ពិនិត្យ​ឡើងវិញ ពាក់ព័ន្ធ​នឹង​សំណុំរឿង​លួច ឆក់​និង​ប្លន់​និង​ទណ្ឌិត​ដែល​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។​ ការកោះប្រជុំ​របស់​ក្រសួង​យុត្តិធម៌​ពេលនេះ បាន​ធ្វើឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យធ្វើ​ការ​ពិនិត្យ​ឱ្យបាន​ល្អិត​ល្អន់​បំផុត​ចំពោះ​ការលើកលែង​ទោស​ឱ្យ​ទណ្ឌិត នៅក្នុង​ពន្ធនាគារ ដើម្បី​ចៀសវាង​ការលើកលែង​ទោស​អោយ​ក្រុមចោរ​ដែល​មាន​មុខ​ដដែលៗ ដែល​ចេញ​មក​បង្ក​អំពើចោរកម្ម និង អសន្តិសុខ​ដល់​សង្គម​ជាតិ​។​ ទាក់ទង​បញ្ជា​នេះ លោក ជិន […]