ជ​ប៉ុ​ន​ផ្ត​ល់់​ជំ​នួ​យ​ឥត​សំ​ណង ១,៥​លា​ន​ដុ​ល្លារ​ដល់​កម្ពុ​ជា ស​ម្រាប់​គ​ម្រោង​ប្រ​ព័ន្ធ​នាំ​ផ្លូវ​ហោះ​ហើរ​ និង​គ្រប់​គ្រង​ផ្លូវ​អាកា​ស​ថ្មី​

ភ្នំពេញ៖ រាជ​រដ្ឋា​ភិ​បា​ល​ជ​ប៉ុ​ន តា​ម​រយៈ​ទី​ភ្នា​ក់​ងា​រ​សហ​​ប្រ​តិប​ត្តិ​ការ​អន្ត​រ​ជា​តិ នៃ​ប្រ​ទេស​ជ​ប៉ុ​ន (JICA) បា​ន​ស​ម្រេ​ច​ចុះ​ហត្ថ​លេ​ខា​ស​ន្យា​ផ្ត​ល់​ជំ​នួ​យ​ឥត​សំ​ណ​ង​ចំ​នួ​ន ១,៥លា​ន​ដុល្លា​រ​ដ​ល់​កម្ពុ​ជា​ ដើ​ម្បី​ប្រើ​ប្រា​ស់​ក្នុ​ង​គ​ម្រោ​ង​កា​រ​ព​ង្រឹ​ង​ស​ម​ត្ថ​ភា​ពដើ​ម្បី​ឈា​ន​ទៅ​អ​នុវ​ត្ត​កា​រ​ប្រើ​ប្រា​ស់ ប្រ​ព័ន្ធ​នាំ​ផ្លូ​វ​ហោះ​ហើ​រ និ​ង​គ្រ​ប់​គ្រ​ង​ច​រា​ច​រផ្លូ​វ​អា​កា​ស​ថ្មី តា​ម​ផ្កា​យ​រណ​ប ។ ពិធីចុះហត្ថលេខា ប្រគល់និងទទួលនេះប្រារព្វធ្វើនៅ ទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ​២០១៥ នេះរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគ​ណៈរដ្ឋ​ម​ន្រ្តី​ និងលោក  Itsu Adachi ប្រ ធា​នអង្គការ JICA ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមជាសា​ក្សី​ដោ​យ លោក Kumamaru Yuji ឯ​ក​អគ្គរ​ដ្ឋ​ទូត​ប្រទេសជប៉ុន ប្រចាំកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋ​លេ​ខាធិកា និងថ្នាក់ដឹកនាំ នៃទីស្តីការគណៈរដ្ឋមន្ត្រី ម​ន្រ្តីជំនាញ និងតំណាងក្រុមហ៊ុនវិស័យអា​កា​សចរណ៍ក្នុងស្រុកជាច្រើននាក់ទៀត៕ ដោយ៖ ចាន់ធី

  • ជ​ប៉ុ​ន​ផ្ត​ល់់​ជំ​នួ​យ​ឥត​សំ​ណង ១,៥​លា​ន​ដុ​ល្លារ​ដល់​កម្ពុ​ជា ស​ម្រាប់​គ​ម្រោង​ប្រ​ព័ន្ធ​នាំ​ផ្លូវ​ហោះ​ហើរ​ និង​គ្រប់​គ្រង​ផ្លូវ​អាកា​ស​ថ្មី​已关闭评论
  • 5 views
  • Hide Sidebar
    A+