សំបុត្រ​​​ម៉ៅ សេទុង​ ផ្ញើ​ទៅ​អតីត​​​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​ ​លក់​​បាន​ជាង​៩​សែន​ដុល្លារ


សំបុត្រ​​​ម៉ៅ សេទុង​ ផ្ញើ​ទៅ​អតីត​​​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​ ​លក់​​បាន​ជាង​៩​សែន​ដុល្លារ

សារ​លិខិត​មួយ​ច្បាប់​ដែល​ជា​​របស់​អតីត​ប្រធានបក្ស​​កុម្មុយនិស្ត​ចិន លោក​ម៉ៅ​ សេទុង ដែល​បាន​​ផ្ញើ​ទៅ​អតីត​នាយក​រដ្ឋមន្ត្រី​​អង់គ្លេស​​​​ Clement Attlee ពេល​ថ្មី​ៗ​នេះ​​ត្រូវ​បាន​គេ​ដាក់ដេញ​ថ្លៃ​ហើយ។

 

 សំបុត្រ​​​ម៉ៅ សេទុង​ ផ្ញើ​ទៅ​អតីត​​​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​ ​លក់​​បាន​ជាង​៩​សែន​ដុល្លារ

ដាក់​លក់​បាន​តម្លៃ​​​ ៦០៥០០០ ផោន ស្មើ​នឹង​ ៩១៨០០០ ដុល្លារ សំបុត្រ​​​តាំង​ពី​ឆ្នាំ​១៩៣៧ ​​មួយ​ច្បាប់​​នោះ​ ត្រូវ​​ទិញ​ដោយ​​​អ្នក​ប្រមូល​​ទិញ​​វត្ថុ​ជន​ជាតិ​ចិន​ម្នាក់។ តំណាង​អ្នក​​លក់​ដេញ​ថ្លៃ​ពី​ក្រុម​ហ៊ុន Sotheby បាន​និយាយ​​អំពី​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​សំបុត្រ​បុរាណ​មួយ​នោះ​គឺ ភាព​កម្រ និង​ហត្ថលេខា​ របស់​លោក​ប្រធាន ម៉ៅ សេទុង។

 

ដោយ​ឡែក​ចំពោះ​អត្ថន័យ​​​​ក្នុង​សំបុត្រ លោក​ម៉ៅ សេទុង​ ផ្ញើ​ទៅ​អតីត​នាយករដ្ឋមន្ត្រី​​អង់គ្លេស​​នោះ​​គឺ​មាន​ខ្លឹម​សារ​អំពី​​ការ​សុំ​ជំនួយ។ “ពួក​យើង​ជឿ​ជាក់​​ថា​ប្រជាជន​អង់គ្លេស នៅ​ពេល​ដែល​គេ​បាន​​ដឹង​ការ​ពិត​អំពី​​ការ​​ឈ្លាន​ពាន​របស់​​ប្រទេស​ជប៉ុន​មក​លើ​​ប្រទេស​ចិន ប្រជាជន​អង់គ្លេស​នឹង​​បង្កើន​ការ​គាំ​ទ្រ​ដល់​ប្រជាជន​ចិន និង​រៀប​ចំ​​ជំនួយ​​​​ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពួក​គេ​ដើម្បី​អនុវត្ត​នូវ​​នយោបាយ​​​ត​ទល់​យ៉ាង​សកម្ម​នឹង​ការ​គំរាម​កំហែង​​ណា​មួយ​​ចំពោះ​ពួក​គេ”។ នេះ​ជា​ផ្នែក​មួយ​នៃ​ខ្លឹម​សារ​របស់​សំបុត្រ លោក​ ម៉ៅ​ សេទុង។

 

សំបុត្រ​​​ម៉ៅ សេទុង​ ផ្ញើ​ទៅ​អតីត​​​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​ ​លក់​​បាន​ជាង​៩​សែន​ដុល្លារ
 

យោង​​ក្រុមហ៊ុន ដាក់​លក់​សំបុត្រ​​ខាង​លើ បាន​ឲ្យ​ដឹង​ថាសំបុត្រ​​មួយ​ច្បាប់នេះ​ត្រូវ​បាន​​សរសេរ​នៅ​ក្នុង​ទីក្រុង Yan’an ភាគ​ឦសាន​ប្រទេស​ចិន កន្លែង​ដែល​ជា​អតីត​​ទី​តាំង​​គណបក្ស​កុម្មុយនិស្ត​ចិន​​​ក្នុង​សម័យ​កាល​ឈ្លាន​ពាន​ពី​ប្រទេស​ជប៉ុន។ សំបុត្រ​ខាង​លើ​ត្រូវ​បាន​បញ្ជូន​​ទៅ​ លោក​អតីត​នាយករដ្ឋមន្ត្រីអង់គ្លេស Clement Attlee ដោយ​អ្នក​កាសែត​ម្នាក់​ឈ្មោះ James Bertram ៕

 

​ចុចអាន៖ អត្ថន័យ​សំបុត្រ​មួយ​សន្លឹក​ក្នុង​ហោប៉ៅ​ជន​ភៀសខ្លួន​ស៊ីរី អាន​ចប់​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC
​​