ផ្ទាំង​ពាណិជ្ជកម្ម​ចង​ក្រោយ​កង់​បី​ ផ្ដល់​ចំណូល​ដល់​ម្ចាស់​មួយ​ខែ​ៗ…


ផ្ទាំង​ពាណិជ្ជកម្ម​ចង​ក្រោយ​កង់​បី​ ផ្ដល់​ចំណូល​ដល់​ម្ចាស់​មួយ​ខែ​ៗ…

ស្ទើរ​តែ​គ្រប់​រ៉ឺម៉ក​កង់​បី គេ​តែង​តែ​ឃើញ​មាន​ចង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ពី​ក្រោយ​​ តើ​ម្ចាស់​រ៉ឺម៉ក​ទទួល​បាន​ចំណូល​ប៉ុន្មាន​ ពី​ការ​ជួយ​ផ្សព្វ​ផ្សាយ​នេះ?

 

ផ្ទាំង​ពាណិជ្ជកម្ម​ចង​ក្រោយ​កង់​បី​ ផ្ដល់​ចំណូល​ដល់​ម្ចាស់​មួយ​ខែ​ៗ…

(រូបតំណាង)

 

លោក​ វ៉ន ឧត្ដម​ ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ ដែល​មាន​ចងព្យួរ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ក្រុម​ហ៊ុន​បាន​ផ្ដល់​កម្រៃ​ដល់​លោក​ក្នុង​មួយ​ខែ​ ១៥ ឬ ២០ ដុល្លារ។ បុរស​វ័យ​ ៣៥ ឆ្នាំ​រូប​នេះ​ បាន​លើក​ឡើង​ថា « ក្រុម​ហ៊ុន​ខ្លះ​ឱ្យ​ ដប់​ប្រាំ​ ក្រុម​ហ៊ុន​ខ្លះ​ឱ្យ​ ម្ភៃ​! មួយ​ខែ​ជិះ​ទៅ​ក្រុមហ៊ុន​គេ​ម្ដង​ គេ​បើក​លុយ​ឱ្យ! ហើយ​បើ​ក្រុម​ហ៊ុន​មុន​ខ្ញុំ​ធ្លាប់​ដាក់​ គេ​មាន​ចែក​មួក​សុវត្ថិភាព​ឱ្យ​ទៀត​»។
មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ លោក​ឧត្តម​រៀប​រាប់​ទៀត​ថា លោក​ដឹង​ព័ត៌មាន​នេះ​តាម​រយៈ​គ្នី​គ្នា​ដែល​ប្រកប​របរ​នេះ​ដែរ​។ ក្រុម​ហ៊ុន​ដែល​ចង់ ​ផ្សាយ​ពាណិជ្ជកម្ម​ បាន​ប្រាប់​ទៅ​អ្នក​រត់​រ៉ឺម៉ក​កង់​បី​​ ឱ្យ​ហៅ​គ្នី​គ្នា​ដែល​​ចង់​ចង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ពី​ក្រោយ​ ហើយ​គេ​នឹង​ផ្ដល់​ថ្លៃ​ជួល​ឱ្យ។

 

 

ផ្ទាំង​ពាណិជ្ជកម្ម​ចង​ក្រោយ​កង់​បី​ ផ្ដល់​ចំណូល​ដល់​ម្ចាស់​មួយ​ខែ​ៗ…

(រូបតំណាង)

 
ក្រៅ​ពី​របរ​​រត់​រ៉ឺម៉ក​កង់​បី​ ការ​ចង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ពី​ក្រោយ​រ៉ឺម៉ក​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បន្ថែម​ប្រាក់​ចំណូល​ដល់​​ លោក​ឧត្ដម​។ «មួយ​ខែ​ ប្រាំ​បី​ម៉ឺន​ក៏​គ្រាន់​បើ​ដែរ​ ជា​ជាង​ទុក​នៅ​ទំនេរ​អត់​បាន​លុយ​ម៉ា​រៀល​ ហើយ​ណា​មួយ​វា​ស្អាត​រ៉ឺម៉ក​យើង​ផង!»៕

 

អត្ថបទ៖ ណេង ណេង​​​​