ល្អ ឬអាក្រក់ បើ​អ្នក​ប្រាប់រឿង​អតីកាលទាំងអស់ដល់ភរិយារបស់អ្នក?

នៅពេល​ដែល​មនុស្សពីរនាក់ចាប់ដៃគ្នា​រៀប​ការ​ត្រូវ​មាន​​គោលការណ៍ដ៏រឹង​មាំ ៥យ៉ាងគឺ ស្រឡាញ់, ភាព​ស្មោះត្រង់, ទំនុក​ចិត្ត, ការគោរព និង​ទំនាក់ទំនង។ ប្រសិនបើ​គោលការណ៍​ទាំង​នេះ ត្រូវបាន​ផ្លាស់ប្តូរ នោះស្នេហា​នឹង​ត្រូវប្រេះស្រាំ។ ជួនកាល វានឹងកើត​ឡើងនៅ​ពេលអ្នក​ព្យាយាម​ធ្វើអ្វីៗ​គ្រប់យ៉ាងដើម្បី​ឲ្យស្នេហា​ជោគជ័យ តែ​បែរ​ជាគ្មាន​ប្រសិទ្ធិភាព​ទៅវិញ។
 
ល្អ ឬអាក្រក់ បើ​អ្នក​ប្រាប់រឿង​អតីកាលទាំងអស់ដល់ភរិយារបស់អ្នក?
អ្នកតែងតែគិត​ថា តើអ្នកបាន​ធ្វើអ្វីខុស? នេះប្រហែលជា​ស្នេហាបរាជ័យ​ពីអតីតកាល​របស់អ្នក។ ភាពស្មោះត្រង់​ជារឿងមួយសំខាន់​ណាស់ ដើម្បីរក្សាទំនាក់​ទំនង​ស្នេហាឲ្យ​រឹងមាំ។
ប្រសិនបើ​អ្នកលាក់រឿង​គ្រប់យ៉ាង​ពីភរិយា​របស់អ្នក ដើម្បីរក្សា​ស្នេហាឲ្យ​បានគង់វង្ស វាមិនតែងតែ​មានប្រសិទ្ធិភាពល្អ​រហូត​ឡើយ។ អ្នកស្រាវជ្រាវជាច្រើន​បាន​បង្ហាញថា បុរសៗ​ជាច្រើន​ច្រលំ​សំណួរ​មួយ​សួរថា តើវាសុវត្ថិភាព​ដែរទេ​ដែលប្រាប់រឿង​អាថ៌កំបាំង​ដល់​ភរិយារបស់​អ្នក?
ព័ត៌មានមួយណាក៏ដោយ​ដែលទាក់ទងនឹង​ស្នេហា​អតីតកាល មិនថា​ជាបញ្ហាផ្លូវកាយ ឬផ្លូវចិត្ត, ទម្លាប់​អាក្រក់, រួមទាំង​ទម្លាប់​រួមភេទ, វិបត្តិហិរញ្ញវត្ថុ​ដែលអ្នក​ធ្លាប់​ជួបប្រទះ មិនគួរ​លាក់បាំង​នឹងភរិយា​របស់​អ្នកឡើយ។
តែទោះបីជាយ៉ាងណា​ក៏ដោយ បុរសៗតែងតែ​គិតថា ការ​លាក់រឿង​អាថ៌កំបាំង​តិចតួច​នឹងភរិយាអាច​ជួយរក្សាចំណង​ស្នេហាបាន​ល្អ។ ត្រូវចាំថា ប្រសិនបើ​អាថ៌កំបាំង​របស់អ្នក​ត្រូវ​បានបែកធ្លាយ​ចេញ​ពីប្រភពផ្សេង ភរិយារបស់​អ្នកច្បាស់ជាខឹងជាមិនខាន។ ដូច្នេះ ប្រសិនបើអ្នកកំពុង​គិតថា តើវាសុវត្ថិភាព​ប៉ុណ្ណាដែល​ប្រាប់រឿងអាថ៌កំបាំង​ដល់ភរិយា​របស់អ្នក អ្នកគួរ​អនុវត្តតាម​វិធីខាង​ក្រោម​នេះ ដើម្បីឲ្យបានដឹង​ពីពេលវេលា​សក្តិសម​នឹងប្រាប់​ដល់នាង៖
១. ត្រូវដឹង​ថា តើវាចាំបាច់​ត្រូវ​ប្រាប់ ឬក៏អត់?
ប្រសិនបើមាន​រឿងអាថ៌កំបាំង​កាលពីអតីតកាល​របស់អ្នក តែមិនទាក់ទង​នឹងជីវិត​បច្ចុប្បន្ន តើគួរតែនិយាយ​លើកឡើងទេ? សូមរងចាំពេលវេលាដែលសាកសម ឬជាពេលដែល​ចាំបាច់សុំប្រាប់ដល់រូបនាង។
២. ឈប់គិតពីរឿង​ដែល​កន្លងហួស
ប្រសិនបើអ្នក​ចង់ដឹងពីសុវត្ថិភាព​ពេលប្រាប់រឿងអាថ៌កំបាំងដល់ភរិយា​របស់អ្នក អ្នកមិនគួរគិតដល់​រឿងអតីតកាល​របស់អ្នក​ទៀត​ឡើយ។ លុះត្រាតែ​អ្នកបំភ្លេចរឿង​ទាំងអស់​នោះចេញ​ពីក្នុង​ជីវិតអ្នក នោះទើបភរិយាអ្នក​មិនងាយ​ដឹង។ ដូច្នេះ ប្រសិនបើ​អ្នកចង់ប្រាប់​រឿងពីមុនដល់​នាង អ្នកត្រូវ​សុំអត់ឱនទោស​ពីនាងជាមុនសិន។
៣. កុំប្រញាប់ប្រាប់​រឿងគ្រប់យ៉ាងទាំងអស់​ដល់នាង
វានឹងមាន​សុវត្ថិភាពពេលប្រាប់រឿង​អាថ៌កំបាំង​ដល់ភរិយារបស់​អ្នក ប្រសិនបើអ្នក​ប្រាប់រឿងរ៉ាវ​បន្តិចម្តងៗ។ វាជារឿង​ធម្មតាទេ ដែល​ភរិយាអ្នក​គួរដឹងពីការ​ពិតគ្រប់​យ៉ាងភ្លាម។ ប្រសិនបើ​អ្នកចង់ប្រាប់​រឿងគ្រប់យ៉ាង​ដល់នាង​ក្នុងពេល​តែមួយ នាងនឹងមានភាពស្មុគស្មាញ ហើយលែង​ទុកចិត្ត​លើអ្នក។ ព្យាយាមប្រាប់ការ​ពិតដល់​នាងបន្តិចម្តងៗ។
៤. ផ្តល់ពេលវេលា​ឲ្យនាង
នៅពេលអ្នក​គិតដល់សុវត្ថិភាព​ពេលប្រាប់រឿងអាថ៌កំបាំងដល់ភរិយា​របស់អ្នក អ្នកគួរគិតដល់ចំណុច​នេះ។ វាជារឿងមួយ​ធម្មតាទេ ដែលរឿង​មិនសប្បាយចិត្ត​នឹងកើត​មានឡើង នៅពេល​អ្នក​បើកក​កាយរឿង​អតីតកាល​របស់អ្នក​មុននាង។ ការទទួលព័ត៌មាន​របស់មនុស្សម្នាក់ៗ​តែងមាន​កំណត់។ ដូច្នេះត្រូវទុកពេលវេលា​ឲ្យនាង។
៥. ត្រៀមខ្លួនចែករំលែក​អារម្មណ៏​ដូចគ្នា
ត្រូវចាំថា នៅពេលអ្នកកំពុង​និយាយរឿងអាថ៌កំបាំង​ប្រាប់ដល់​នាង ត្រូវលើកទឹកចិត្ត​នាងឲ្យ​លាតត្រដាង​ពីការពិត​របស់អ្នក​ដូចគ្នា ព្រោះនាង​ក៏ចង់​បង្ហាញ​ភាពស្មោះត្រង់​នឹងអ្នក​ដូច​គ្នា។ ត្រៀមខ្លួន​នឹងទទួល​យកការ​ពិត ហើយកុំប្រតិកម្ម​ខ្លាំង​ហួសហេតុ។
សង្ឃឹមថា អ្នកទទួល​បានចម្លើយ​សំណួរ​របស់អ្នកថា "តើវាសុវត្ថិភាព​ដែរទេដែល​ប្រាប់រឿងអាថ៌កំបាំង​ដល់ភរិយាអ្នក?” មានមនុស្សជាច្រើន​លាតត្រដាង​អាថ៌កំបាំង​របស់ខ្លួន តែបែរ​ជាបង្កើត​ជាបញ្ហាធំ​ឡើង ឬក្នុង​ករណីខ្លះ វាមិនបានបំផ្លាញ​ស្នេហា តែបែរ​ជាធ្វើឲ្យស្នេហា​កាន់​តែរឹងមាំ។ គ្រប់យ៉ាង​អាស្រ័យ​លើការ​យល់ពី​ចិត្តគ្នា និងក្តីស្រឡាញ់​របស់គ្នា ហើយ​ចេះដោះស្រាយ​ពីស្ថានភាព៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ល្អ ឬអាក្រក់ បើ​អ្នក​ប្រាប់រឿង​អតីកាលទាំងអស់ដល់ភរិយារបស់អ្នក?